Comment are off
ការទទួលជួបលោក Rèmi Rioux, នាយកគ្រប់គ្រងទូទៅនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបលោក Rèmi Rioux, នាយកគ្រប់គ្រងទូទៅនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ នាថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៩, នៅទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD), នាទីក្រុងប៉ារីស, ប្រទេសបារាំង, ក្នុងអំឡុងឱកាសចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពី “ចីរភាពបំណុលសម្រាប់ ចីរភាពកំណើនៈ ចីរភាពហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍ (High Level Conference on Sustainable Debt for Sustainable Growth: Sound Financing for Development)” ។
ប្រភព៖ ហ្វេសប៊ុកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ