Comment are off
ការទទួលជួបពិភាក្សា ការងារជាមួយឯកឧត្តម អេមុន មើហ្វី (Eamonn Murphy) នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ី និង ប៉ាស៊ីហ្វិក
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សា ការងារជាមួយឯកឧត្តម អេមុន មើហ្វី (Eamonn Murphy) នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ី និង ប៉ាស៊ីហ្វិក របស់កម្មវិធី អង្គការសហប្រជាជាតិទទួលបន្ទុកការប្រយុទ្ធប្រឆាំងមេរោគអេដស៍ (UNAIDS) ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងជោគជ័យដែលកម្ពុជាសម្រេចបាន ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ក៏ដូចជា ការពង្រីកកិច្ចសហប្រតិបត្តិការរបស់ UNAIDS ជាមួយរាជរដ្ឋាភិបាលកម្ពុជា, នាព្រឹកថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង ១០:៣០ ព្រឹក, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ប្រភព៖ ហ្វេសប៊ុកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ