ការទទួលជួបពិភាក្សាការងារជាមួយប្រតិភូនៃមូលនិធិអន្តរជាតិ Temasek និងសាកលវិទ្យាល័យវិទ្យាសាស្ត្របច្ចេកទេសណាន់យ៉ាង (Nanyang) នៃសាធារណរដ្ឋសិង្ហបុរី
នារសៀលថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូនៃមូលនិធិអន្តរជាតិ Temasek និងសាកលវិទ្យាល័យវិទ្យាសាស្ត្របច្ចេកទេសណាន់យ៉ាង (Nanyang) នៃសាធារណរដ្ឋសិង្ហបុរី ក្នុងគោលបំណងពិនិត្យនិងពិភាក្សាអំពីលទ្ធផលនៃការអនុវត្តកម្មវិធីបណ្តុះបណ្តាលនាពេលកន្លងមក ដែលកម្ពុជាបានបញ្ជូនសិក្ខាកាម ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង-ស្ថាប័នមួយចំនួន ទៅចូលរួមទទួលចំណេះដឹងនិងបទពិសោធន៍គន្លឹះនិងថ្មីៗពីសិង្ហបុរី ព្រមទាំងជំរុញលើកទឹកចិត្ត, ពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាពិភាក្សាអំពីផែនការសហប្រតិបត្តិការបន្តបន្ទាប់ទៀត លើការងារកសាងនិងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរ ទៅថ្ងៃអនាគត។