ការទទួលជួបជាមួយលោក Pierre Amilhat ប្រធាននាយកដ្ឋាននាយកអាស៊ី, អាស៊ីកណ្តាល, មជ្ឈឹមបូព៌ា/ឈូងសមុទ្រ និងប៉ាស៊ីហ្វិកនៃអគ្គនាយកដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និង ការអភិវឌ្ឍនៃគណៈកម្មការអឺរ៉ុប
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបជាមួយលោក Pierre Amilhat ប្រធាននាយកដ្ឋាននាយកអាស៊ី, អាស៊ីកណ្តាល, មជ្ឈឹមបូព៌ា/ឈូងសមុទ្រ និងប៉ាស៊ីហ្វិកនៃអគ្គនាយកដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និង ការអភិវឌ្ឍនៃគណៈកម្មការអឺរ៉ុប (Director for Asia, Central Asia, Middle East/Gulf and Pacific at the Directorate General for International Cooperation and Development of the European Commission) ដោយផ្តោតការពិភាក្សា លើក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនិងសហភាពអឺរ៉ុប, នាថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៩, នៅទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD), នាទីក្រុងប៉ារីស, ប្រទេសបារាំង។
ប្រភព៖ ហ្វេសប៊ុកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ