Comment are off
ការទទួលជួបជាមួយលោកបណ្ឌិត Liu Qin អនុប្រធានវិទ្យាស្ថានជាតិគណនេយ្យសៀងហៃ និង លោក Sie Fei នាយកមជ្ឈមណ្ឌលភាពជាដៃគូរវាងរដ្ឋ និងឯកជន និងសហការី ដែលជាប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន
ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបជាមួយលោកបណ្ឌិត Liu Qin អនុប្រធានវិទ្យាស្ថានជាតិគណនេយ្យសៀងហៃ និង លោក Sie Fei នាយកមជ្ឈមណ្ឌលភាពជាដៃគូរវាងរដ្ឋ និងឯកជន និងសហការី ដែលជាប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យពិភាក្សាលើកិច្ចការដែលត្រូវសហការគ្នាបន្តទៀត ជាពិសេសទំនាក់ទំនងសហប្រតិបត្តិការលើការបណ្តុះបណ្តាល និង អភិវឌ្ឍធនធានមនុស្ស ដែលប្រទេសចិនបាន និងកំពុងផ្តល់ការគាំទ្រយ៉ាងសកម្ម តាមរយៈការផ្តល់អាហារូបករណ៍ និងកម្មវិធី ផ្តាស់ប្តូរទស្សនកិច្ចសិក្សា ឱ្យសិស្ស និស្សិត សាស្រ្តាចារ្យ និងមន្ត្រីរាជការកម្ពុជាជាច្រើន បានទៅសិក្សារៀនសូត្រ និង ស្វែងយល់ ព្រមទាំងដកស្រង់បទពិសោធន៍នៅប្រទេសចិន។