ការជួបសំណេះសំណាល និងប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្វាយរៀង
ខេត្តស្វាយរៀង, ថ្ងៃទី ២៨ – ៣០ ខែ ឧសភា ឆ្នាំ ២០១៨
អគ្គលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសហការី បានចូលជួបសំណេះសំណាល និងប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្វាយរៀង ព្រមទាំងពិនិត្យលើវឌ្ឍនភាពការងារ និងជួយសម្រួលដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលមន្ទីរបាននិងកំពុងជួបប្រទះ។ បេសកកម្មលើកនេះ របស់អគ្គលេខាធិការដ្ឋានក្នុងនាមជាអង្គភាពសម្របសម្រួលការងារជូនមន្ទីរ គឺត្រូវបានរៀបចំឡើងក្រោមគោលបំណងសំខាន់ៗចំនួន ០២ ដូចតទៅ ៖
១ផ្សព្វផ្សាយណែនាំអនុវត្តលិខិតបទដ្ឋានគតិយុត្តផ្សេងៗពាក់ព័ន្ធការគ្រប់គ្រងបុគ្គលិក និងការប្រើប្រាស់គណនីតាមប្រព័ន្ធព័ត៌មានវិទ្យា (Online Profile) ជូនមន្ត្រីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, សាខាពន្ធដារ, សាខាគយនិងរដ្ឋាករកម្ពុជា និងសាខារតនាគារ នៃខេត្តស្វាយរៀង
២. ពិនិត្យ និងសម្របសម្រួលលើការអនុវត្តមុខងាររបស់មន្ទីរ ក្នុងនាមជាតំំណាងរបស់ក្រសួងនៅថ្នាក់មូលដ្ឋាន ជាពិសេសការអនុវត្តនីតិវិធីហិរញ្ញវត្ថុ និងការងារទាក់ទងនឹងវិស័យហិរញ្ញវត្ថុសាធារណៈ។