ការជួបសំណេះសំណាលជាមួយកម្មសិក្សាការីសិស្សមន្ត្រីជាន់ខ្ពស់ និងមន្ត្រីក្រមការនៃសាលាភូមិន្ទរដ្ឋបាល ចំនួន ២១រូប
នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ Zoom, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយលោកប្រធាននាយកដ្ឋានបុគ្គលិក និងសហការី បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មសិក្សាការីសិស្សមន្ត្រីជាន់ខ្ពស់ និងមន្ត្រីក្រមការនៃសាលាភូមិន្ទរដ្ឋបាល ចំនួន ២១រូប ដែលបាននិងកំពុងចុះកម្មសិក្សានៅតាមអគ្គនាយកដ្ឋាន និងអង្គភាពនានាក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ការជួបសំណេះសំណាលនេះមានគោលបំណងសួរសុខទុក្ខ ក៏ដូចជាស្ដាប់នូវមតិយោបល់និងសំណូមពរនានារបស់កម្មសិក្សាការីទាំងអស់ពាក់ព័ន្ធនឹងការចុះកម្មសិក្សារបស់ខ្លួនអស់មួយរយៈកន្លងមកនេះ ព្រមទាំងផ្ដល់នូវអនុសាសន៍ និងចែករំលែកបទពិសោធន៍មួយចំនួនពាក់ព័ន្ធនឹងការអនុវត្តការងារ សម្រាប់កម្មសិក្សាការីទាំងអស់បានជាមូលដ្ឋានក្នុងការត្រៀមខ្លួនបំពេញការងារក្នុងវិស័យសាធារណៈនាពេលខាងមុខ។