ការចូលរួមសិក្ខាសាលា ដែលសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (EFI, MEF of Cambodia) ជាមួយនឹងវិទ្យាស្ថានអភិវឌ្ឍន៍ និងហិរញ្ញវត្ថុអាស៊ី-បាស៊ីហ្វិក (AFDI) នៃក្រសួងហិរញ្ញវត្ថុ របស់សាធារណរដ្ឋប្រជាមានិតចិន
ទីក្រុងប៉េកាំង ប្រទេសចិន, ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៧
ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំក្រុមការងារ ចូលរួមសិក្ខាសាលា ដែលសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (EFI, MEF of Cambodia) ជាមួយនឹងវិទ្យាស្ថានអភិវឌ្ឍន៍ និងហិរញ្ញវត្ថុអាស៊ី-បាស៊ីហ្វិក (AFDI) នៃក្រសួងហិរញ្ញវត្ថុ របស់សាធារណរដ្ឋប្រជាមានិតចិន ក្រោមប្រធានបទ ស្តីពីបទពិសោធន៍ប្រទេសចិនលើការងារកែទម្រង់ការគ្រប់ហិរញ្ញវត្ថុសាធារណៈ។ សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ និងមានគោលបំណងពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗ ចំនួន ០៧ រួមមាន ៖
១. កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅប្រទេសចិន
២. បទពិសោធន៍និងចំណេះដឹងបន្ថែម នៃការកែទម្រង់ប្រព័ន្ធពន្ធដាររបស់ប្រទេសចិន
៣. ការអនុវត្ត និងគោលនយោបាយថវិការបស់ប្រទេសចិន
៤. អង្គភាពថវិកា និងថវិកាកម្មវិធី នៃប្រទេសចិន
៥. ចំណេះដឹងបន្ថែមនៃការអនុវត្តគោលនយោបាយនៃការគ្រប់គ្រងលទ្ធកម្មសាធារណៈនៅក្នុងប្រទេសចិន
៦. ការគ្រប់គ្រងបុរេប្រទានថវិកា និងការទូទាត់សាច់ប្រាក់ នៅប្រទេសចិន
៧. ការពិនិត្យលើបញ្ហាប្រឈម និងដំណោះស្រាយនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅប្រទេសចិន។