Comment are off
ការចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងបន្តដំណើរទៅថ្វាយកម្រងផ្កា គោរពវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបព្រះបរមរូប សួនច្បារខាងកើតវិមានឯករាជ្យ ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី ៦៤ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
នារសៀលថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងបន្តដំណើរទៅថ្វាយកម្រងផ្កា គោរពវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបព្រះបរមរូប សួនច្បារខាងកើតវិមានឯករាជ្យ ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី ៦៤ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ ដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិកនៃក្រសួងតែងតែចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យដ៏ឧត្តុង្គឧត្តមនៃព្រះករុណា “ព្រះបរមរតនកោដ្ឋ” ព្រមទាំងចងចាំទុកនូវឧបការគុណយុទ្ធជននិងបុព្វបុរសដែលបានពលីជីវិត ដើម្បីជាតិនិងប្រជារាស្ត្រ។