ការចុះត្រួតពិនិត្យ ពិភាក្សា និងកំណត់ទីតាំងជាក់លាក់សម្រាប់ការសាងសង់មជ្ឈមណ្ឌលសង្គ្រោះទិន្នន័យរួមរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្
នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមជាមួយឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបច្ចេកវិទ្យាព័ត៌មាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ប.ព.) ដឹកនាំប្រតិភូក្រុមការងារបច្ចេកទេសនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃអគ្គលេខាធិការដ្ឋាន និងជាលេខាធិការដ្ឋាន ក.ប.ព. ជួបប្រជុំជាមួយតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ និងក្រុមហ៊ុនសាងសង់ ដើម្បីចុះត្រួតពិនិត្យ ពិភាក្សា និងកំណត់ទីតាំងជាក់លាក់សម្រាប់ការសាងសង់មជ្ឈមណ្ឌលសង្គ្រោះទិន្នន័យរួមរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលគ្រោងនឹងរៀបចំសាងសង់នៅក្នុងបរិវេណមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ។