Comment are off
កម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី ៩ នៅរាជធានីភ្នំពេញ ដែលត្រូវបានរៀបចំឡើងដោយអង្គការពលកម្មអន្តរជាតិ (ILO) ប្រចាំនៅកម្ពុជា ដើម្បីអបអរសាទរខួបគម្រប់ ១០០ ឆ្នាំ នៃការបង្កើតអង្គការនេះ និងខួបទី ៥០ ឆ្នាំ
នាព្រឹកថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៩ ក្រុមការងារសម្របសម្រួលផ្នែកកីឡា, កីឡាករបាល់ទាត់ និងមន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំនួន ២០ រូប បានចូលរួមក្នុងកម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី ៩ នៅរាជធានីភ្នំពេញ ដែលត្រូវបានរៀបចំឡើងដោយអង្គការពលកម្មអន្តរជាតិ (ILO) ប្រចាំនៅកម្ពុជា ដើម្បីអបអរសាទរខួបគម្រប់ ១០០ ឆ្នាំ នៃការបង្កើតអង្គការនេះ និងខួបទី ៥០ ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិក ដោយមានអ្នកចូលរួមសរុប ប្រមាណ ៦០០០ នាក់។ ជាលទ្ធផល អ្នកចូលរួមពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលចំណាត់ថ្នាក់លេខ ១ ចំនួន ២ នាក់ (ស្រី ១ នាក់) លើវិញ្ញសាររត់ចម្ងាយ ១០ គីឡូម៉ែត្រ និង ទទួលបានចំណាត់ថ្នាក់លេខ ៤ ម្នាក់ លើវិញ្ញាសាររត់ចម្ងាយ ២១ គីឡូម៉ែត្រ។