កម្មវិធីបើកវគ្គបណ្ដុះបណ្ដាល “កម្រិតជំនាញឯកទេសសម្រាប់មន្ត្រីដែលមានសញ្ញាបត្រត្រឹមបរិញ្ញាបត្ររង”
នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ ZOOM, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាល “កម្រិតជំនាញឯកទេសសម្រាប់មន្ត្រីដែលមានសញ្ញាបត្រត្រឹមបរិញ្ញាបត្ររង” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមនាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងសិក្ខាកាមចំនួន ៦០ នាក់ដែលត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលនេះ។ វគ្គបណ្ដុះបណ្ដាលខាងលើត្រូវបានសហការរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាន និងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២១ តាមរយៈប្រព័ន្ធ Online ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព ការយល់ដឹង ប្រកបដោយគុណភាព និងមានលក្ខណៈស៊ីជម្រៅ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន សម្រាប់មន្ត្រីរាជការដែលមានសញ្ញាបត្រត្រឹមកម្រិតបរិញ្ញាបត្ររងចុះក្រោម។