Comment are off
កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដោយមានការចូលរួមបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ នៃគ្រប់អង្គភាពក្រោមឱវាទក្រសួង
នាថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រោមការសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋាន សហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៃក្រសួងសុខាភិបាល, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដោយមានការចូលរួមបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ នៃគ្រប់អង្គភាពក្រោមឱវាទក្រសួង។ កម្មវិធីបរិច្ចាគឈាមនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមគាំទ្រគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល និងដោយអនុលោមតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការជំរុញការលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក៏ដូចជាចូលរួមចំណែកក្នុងការផ្ដល់ឈាមសម្រាប់ជួយសង្រ្គោះជនរងគ្រោះ និងអ្នកជម្ងឺដែលត្រូវការឈាមចាំបាច់សម្រាប់សង្គ្រោះជីវិតរបស់ពួកគេ។