Comment are off
ពិធីបិទការប្រកួតបាល់ទាត់ “ពានរង្វាន់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើកទី ២ ឆ្នាំ ២០១៩”
នាល្ងាចថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបិទការប្រកួតបាល់ទាត់ “ពានរង្វាន់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើកទី ២ ឆ្នាំ ២០១៩” ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង, ប្រធានអង្គភាពក្រោមឱវាទក្រសួងទាំងអស់ ព្រមទាំងមន្ត្រីរាជការ ភ្ញៀវកិត្តិយស និងក្រុមកីឡាករមកពីគ្រប់អង្គភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។