ពិធីចុះហត្ថលេខាលើកិច្ចសន្យាស្តីពី ការផ្គត់ផ្គង់គម្រោងអ៊ិនត្រាណិតរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រវាងក្រសួងសេដ្ឋកិច្ច និង ក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរអុបទិច ខមញូនីខេសិន ណេតវើក (Cambodia) Fiber Optic Communication Network Co., Ltd (CFOCN)
នៅរសៀលថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានអញ្ជើញចូលរួមកងពិធីចុះហត្ថលេខាលើកិច្ចសន្យាស្តីពី ការផ្គត់ផ្គង់គម្រោងអ៊ិនត្រាណិតរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រវាងក្រសួងសេដ្ឋកិច្ច និង ក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរអុបទិច ខមញូនីខេសិន ណេតវើក (Cambodia) Fiber Optic Communication Network Co., Ltd (CFOCN) ។ ជារួម សមិទ្ធផលនៃការអនុវត្តគម្រោង អ៊ិនត្រាណិត នេះ បានធ្វើឱ្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បោះជំហានមួយយ៉ាងលឿន ក្នុងការចាប់យកវិស័យបច្េវទ្យាព័ត៌មាន និងគមនាគមន៍ ដើម្បីជំរុញអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ស្របតាមបរិការណ៍អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ក្នុងយុគនៃបដិវត្តស្ហកម្មទី ៤។