Comment are off
កិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេស ក្នុងការកំណត់យន្តការដោះស្រាយបញ្ហាពាក់ព័ន្ធការប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ ដែលបោះពុម្ព និងគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នារសៀលថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេស ក្នុងការកំណត់យន្តការដោះស្រាយបញ្ហាពាក់ព័ន្ធការប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ ដែលបោះពុម្ព និងគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)។ កិច្ចប្រជុំនេះ ដឹកនាំសម្របសម្រួលដោយឯកឧត្តមអគ្គលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រសួងសុខាភិបាល, តំណាង ប.ស.ស នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ទូទាំងប្រទេស។