កិច្ចប្រជុំបច្ចេកទេសផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន
នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំបច្ចេកទេសផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួមពីលោកអគ្គលេខាធិការរងទទួលបន្ទុកនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ, លោកស្រីប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ, តំណាងអង្គភាពលទ្ធកម្ម ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន ២ គឺ ១.) ការរៀបចំប្រគល់សិទ្ធិជាអាណាប័កផ្ទេរសិទ្ធិជូនអង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ២.) នីតិវិធីអនុវត្តការងារផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងាររបស់អគ្គលេខាធិការដ្ឋានឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់។
![](https://gs.mef.gov.kh/contents/uploads/2021/02/1-7-1024x683.jpg)
![](https://gs.mef.gov.kh/contents/uploads/2021/02/2-9-1024x683.jpg)
![](https://gs.mef.gov.kh/contents/uploads/2021/02/3-11-1024x683.jpg)
![](https://gs.mef.gov.kh/contents/uploads/2021/02/4-10-1024x683.jpg)
![](https://gs.mef.gov.kh/contents/uploads/2021/02/5-10-1024x683.jpg)
![](https://gs.mef.gov.kh/contents/uploads/2021/02/6-10-1024x683.jpg)
![](https://gs.mef.gov.kh/contents/uploads/2021/02/7-10-1024x683.jpg)
![](https://gs.mef.gov.kh/contents/uploads/2021/02/8-10-1024x683.jpg)
![](https://gs.mef.gov.kh/contents/uploads/2021/02/9-10-1024x683.jpg)
![](https://gs.mef.gov.kh/contents/uploads/2021/02/10-8-1024x683.jpg)
![](https://gs.mef.gov.kh/contents/uploads/2021/02/11-8-1024x683.jpg)
![](https://gs.mef.gov.kh/contents/uploads/2021/02/12-5-1024x683.jpg)
![](https://gs.mef.gov.kh/contents/uploads/2021/02/13-5-1024x683.jpg)