Comment are off
កិច្ចប្រជុំគណៈកម្មការលើកទឹកចិត្ត និង ជំរុញផលិតកម្មអំបិល
នារសៀលថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការលើកទឹកចិត្ត និង ជំរុញផលិតកម្មអំបិល បានដឹកនាំកិច្ចប្រជុំគណៈកម្មការ តាមប្រព័ន្ធសន្និសិទវីដេអូ ដោយមានការចូលរួមពីតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងពាណិជ្ជកម្ម, រដ្ឋបាលខេត្តកំពត, រដ្ឋបាលខេត្តកែប, មន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តកំពត និង ខេត្តកែប ព្រមទាំងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
កិច្ចប្រជុំនេះបានធ្វើការពិនិត្យពិភាក្សាលើរបៀបវារៈចំនួន ២ ដែលរួមមាន៖ ១) ការរៀបចំឯកសារយុទ្ធសាស្រ្តអភិវឌ្ឍវិស័យអំបិល, និង ២) ផ្សេងៗ ដោយផ្តោតលើការយកចិត្តទុកដាក់ក្នុងការធ្វើកិច្ចសហការអនុវត្តវិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាល ៕
![](https://gs.mef.gov.kh/contents/uploads/2021/07/១-5.jpg)
![](https://gs.mef.gov.kh/contents/uploads/2021/07/២-5.jpg)
![](https://gs.mef.gov.kh/contents/uploads/2021/07/៣-5.jpg)
![](https://gs.mef.gov.kh/contents/uploads/2021/07/៤-4.jpg)
![](https://gs.mef.gov.kh/contents/uploads/2021/07/៥-1.jpg)
![](https://gs.mef.gov.kh/contents/uploads/2021/07/៦.jpg)
![](https://gs.mef.gov.kh/contents/uploads/2021/07/៧.jpg)
![](https://gs.mef.gov.kh/contents/uploads/2021/07/៨.jpg)
![](https://gs.mef.gov.kh/contents/uploads/2021/07/៩.jpg)