កិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យពិភាក្សាលើផែនការក្របខណ្ឌមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាសម្រាប់ឆ្នាំ ២០១៩
នាព្រឹកថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្របសម្រួលរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យពិភាក្សាលើផែនការក្របខណ្ឌមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាសម្រាប់ឆ្នាំ ២០១៩ ដោយមានការចូលរួមពីក្រុមការងារទទួលបន្ទុកគ្រប់គ្រងបុគ្គលិក នៃគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីចូលរួមពិនិត្យពិភាក្សាសុំធាតុចូលពីគ្រប់អង្គភាពពាក់ព័ន្ធ ក្នុងគោលដៅរៀបចំផែនការក្របខណ្ឌមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ឆ្នាំ ២០១៩ ឱ្យកាន់តែមានភាពសុក្រឹតត្រឹមត្រូវ ឆ្លើយតបបានពេញលេញទៅតាមតម្រូវការធនធានមនុស្សជាក់ស្ដែងរបស់អង្គភាពនីមួយៗ។