ទូរស័ព្ទ : ០១១៤៨០៧៧៧ អ៊ីម៉ែលទំនាក់ទំនង
 
facebook

English

  • ទំព័រដើម
  • រចនាសម្ព័ន្ធ
    • រចនាសម្ព័ន្ធគ្រប់គ្រង
      • អង្គការលេខរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
      • អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន
      • ថ្នាក់ដឹកនាំនាយកដ្ឋាន
    • រចនាសម្ព័ន្ធរដ្ឋបាល
      • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
      • នាយកដ្ឋានបុគ្គលិក
      • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
      • នាយកដ្ឋានបណ្ណសារ
      • នាយកដ្ឋានផែនការថវិកា
      • មន្តីសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុរាជធានី-ខេត្ត
  • ផែនការ
    • ផែនការសកម្មភាពរួមដំណាក់កាលទី៣ (GDAP3)
    • ផែនការយុទ្ធសាស្រ្តថវិកា (BSP)
    • របាយការណ៍វឌ្ឍនភាព
  • ច្បាប់ និង បទប្បញ្ញត្តិ
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សារាចរ
    • លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • សកម្មភាព
    • កិច្ចប្រជុំផ្ទៃក្នុង
    • សកម្មភាពសង្គម
    • កីឡាមិត្តភាព
  • ឯកសារ
    • បណ្ណាល័យឯកសារ
    • បណ្ណាល័យវីដេអូ
  • ចែករំលែកចំណេះដឹង

ព័ត៌មាន និងសេចក្ដីជូនដំណឹង

Comment are off

កិច្ចជំនួបពិភាក្សាជាថ្មីម្តងទៀតជាមួយលោក ហឺ លីពីង អគ្គនាយកក្រុមហ៊ុន CFOCN

25 Jan 2021
adBunny

ក្រោយពីទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការត្រៀមរៀបចំពិធីដែលគ្រោងនឹងប្រព្រឹត្តទៅនាចុងខែ មករា ឆ្នាំ ២០២១ ខាងមុខនេះវិញ ដោយមានការពន្យារពេលជាច្រើនដងដោយសារការផ្ទុះឡើងវិញនៃការរីករាលដាលនៃជំងឺកូវីដ-១៩, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងអ៊ីនត្រាណិតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាជាថ្មីម្តងទៀតជាមួយលោក ហឺ លីពីង អគ្គនាយកក្រុមហ៊ុន CFOCN និង សហការី នៅរសៀលថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២១ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យមើលលើលទ្ធភាព និង ការរៀបចំពិធី និង ការជំរុញឱ្យអនុវត្តគម្រោងនៅជំហានទី២ ជាបន្តទៀតជាបណ្ដើរៗ មុនពេលប្រារព្ធពិធីដាក់ឱ្យអនុវត្តគម្រោងជាផ្លូវការ ។នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានក្រុមការងារ បានសម្តែងនូវការសាទរចំពោះភាពជោគជ័យ នៃការបញ្ចប់ការអនុវត្តគម្រោងអ៊ីនត្រាណិតជំហានទី១ ដែលជាក់ស្តែងការដ្ឋានចំនួន ១៦៣ ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងជាបន្តបន្ទាប់នៅគ្រប់ក្រសួង-ស្ថាប័ន, អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រតនាគារទូទាំង២៥រាជធានី-ខេត្ត ដែលជាការដ្ឋានរបស់គម្រោង FMIS ចាប់តាំងពីខែ កក្កដា ឆ្នាំ ២០២០ ដោយបានទ្រទ្រង់ដល់ការផ្ដល់សេវាសំខាន់ៗរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមមានប្រព័ន្ធ FMIS, ប្រព័ន្ធគ្រប់គ្រងចំណូលពន្ធដារនានារបស់អគ្គនាយកដ្ឋានពន្ធដារ, ប្រព័ន្ធគ្រប់គ្រងការប្រមូលពន្ធគយ និង ប្រព័ន្ធ CamDX ។ លើសពីនេះ ប្រព័ន្ធនេះបានចូលរួមចំណែកយ៉ាងខ្លាំងលើយុទ្ធសាស្ត្ររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការទប់ទល់ទៅនឹងការរាតត្បាតនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ តាមរយៈការបន្តនីរន្តរភាពការងាររបស់ខ្លួនជាប្រក្រតី និង កាន់តែមមាញឹកជាងពេលណាៗទាំងអស់លើការងារប្រចាំថ្ងៃ និង ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ជាក់ស្ដែង បណ្ដាញអ៊ីនត្រាណិតនេះបានក្លាយជាឆ្នឹងខ្នងសម្រាប់បណ្ដាញ Video Conference ដែលបានដាក់ឱ្យដំណើរការសម្រាប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័នទាំងអស់ ដែលជាការដ្ឋាននៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។សូមបញ្ជាក់ផងដែរថា តាមរយៈបណ្ដាញតភ្ជាប់ដែលមានវិសាលភាពគ្របដណ្ដប់ដ៏ធំនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងធ្វើការពង្រីកសេវា និង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានាជាច្រើនទៀត ដើម្បីរួមចំណែកដល់ការពង្រឹង និង ពង្រីកការផ្ដល់សេវាសាធារណៈជូនគ្រប់ស្ថាប័នពាក់ព័ន្ធ, វិស័យឯកជន និង ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និង គុណភាពប្រកបដោយបរិយាបន្ន ៕

អំពីម្ចាស់អត្ថបទ

ចែករំលែកលើបណ្ដាញសង្គម

រចនាសម្ព័ន្ធរដ្ឋបាល

  • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • នាយកដ្ឋានបណ្ណសារ
  • នាយកដ្ឋានផែនការថវិកា
  • មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត

ព័ត៌មានថ្មីៗ

  • សេចក្ដីជូនដំណឹង ស្ដីពីការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់ខែមិថុនា ឆ្នាំ២០២៣
  • សេចក្ដីណែនាំ ស្ដីពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺថ្ងៃទី២២ និងទី២៣ ខែកក្កដា ឆ្នាំ២០២៣
  • ប្រជុំជាមួយប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
  • សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ផ្នែកសរសេរកម្មវិធីទូរសព្ទដៃ (Mobile Developer/Programmer) ១ រូប បម្រើការងារនៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២ (PFM-TWG)
  • គេហទំព័រដើម
  • សេចក្ដីជូនដំណឹង
  • រចនាសម្ព័ន្ធ
  • រចនាសម្ព័ន្ធគ្រប់គ្រង
  • អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន
  • ថ្នាក់ដឹកនាំនាយកដ្ឋាន
  • រចនាសម្ព័ន្ធរដ្ឋបាល
  • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • នាយកដ្ឋានបណ្ណសារ
  • មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត
  • ផែនការ
  • ផែនការសកម្មភាពរួម
    ដំណាក់កាលទី៣ (GDAP3)
  • ផែនការយុទ្ធសាស្រ្តថវិកា (BSP)
  • របាយការណ៍វឌ្ឍនភាព
  • ច្បាប់ និងបទប្បញ្ញត្តិ
  • ព្រះរាជក្រឹត្យ
  • អនុក្រឹត្យ
  • ប្រកាស
  • សារាចរ
  • លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • សកម្មភាព
  • កិច្ចប្រជុំផ្ទៃក្នុង
  • សកម្មភាពសង្គម
  • កីឡាមិត្តភាព
  • ឯកសារ
រក្សាសិទ្ធិ © ២០១៦ ដោយអគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុុ
អាសយដ្ឋាន៖ ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អ៊ីម៉ែល៖ gs@mef.gov.kh ទូរស័ព្ទ៖ (+៨៥៥)១១៤៨០៧៧៧
qr code