កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការរៀបចំត្រៀមរៀបចំវគ្គបណ្ដុះបណ្ដាលក្រោមកិច្ចសហការជាមួយនឹងសាលាលីក្វាន់យូ នៃប្រទេសសិង្ហបុរី
នាព្រឹកថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានសម្របសម្រួលដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការរៀបចំត្រៀមរៀបចំវគ្គបណ្ដុះបណ្ដាលក្រោមកិច្ចសហការជាមួយនឹងសាលាលីក្វាន់យូ នៃប្រទេសសិង្ហបុរី ដោយមានការអញ្ជើញចូលរួមពីមន្ត្រីបង្គោលកែទម្រង់ នៃគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើការផ្សព្វផ្សាយពីការត្រៀមរៀបចំវគ្គបណ្ដុះបណ្ដាលក្រោមកិច្ចសហការជាមួយសាលាលីក្វាន់យូ ដែលការបណ្ដុះបណ្ដាលនេះធ្វើឡើងដើម្បីលើកកម្ពស់ និងពង្រឹងសមត្ថភាព និងចំណេះដឹងរបស់មន្ត្រីកែទម្រង់នៃគ្រប់អង្គភាពក្រោមឱវាទក្រសួង ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព។