Comment are off
The Public Expenditure Manangement Network in Asia (PEMNA)
នៅក្នុងឆ្នាំ២០១៦ នេះ ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីហិរញ្ញវត្ថុ មានកិត្តិយសបានចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយ The Public Expenditure Manangement Network in Asia (PEMNA) ដែលកម្ពុជា គឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។ PEMNA ជាបណ្តាញនៃការសិក្សាស្វែងយល់របស់អ្នកអនុវត្តកម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Public Financial Management-PFM) នៅក្នុងតំបន់អាស៊ីបូពាហ៌-ប៉ាស៊ីហ្វិក ព្រមទាំងអាចចាត់ទុកជាវេទិកានៃការសិក្សាស្វែងយល់ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកលើផ្នែក PFM រវាងប្រទេសជាសមាជិកនៅក្នុងតំបន់ ក្នុងគោលដៅពង្រឹងដល់ការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងកាន់តែមានតម្លាភាព។
ទាញយកឯកសារ