ទូរស័ព្ទ : ០១១៤៨០៧៧៧ អ៊ីម៉ែលទំនាក់ទំនង
 
facebook

English

  • ទំព័រដើម
  • រចនាសម្ព័ន្ធ
    • រចនាសម្ព័ន្ធគ្រប់គ្រង
      • អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន
      • ថ្នាក់ដឹកនាំនាយកដ្ឋាន
    • រចនាសម្ព័ន្ធរដ្ឋបាល
      • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
      • នាយកដ្ឋានបុគ្គលិក
      • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
      • នាយកដ្ឋានបណ្ណសារ
      • មន្តីសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុរាជធានី-ខេត្ត
  • ផែនការ
    • ផែនការសកម្មភាពរួមដំណាក់កាលទី៣ (GDAP3)
    • ផែនការយុទ្ធសាស្រ្តថវិកា (BSP)
    • របាយការណ៍វឌ្ឍនភាព
  • ច្បាប់ និង បទប្បញ្ញត្តិ
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សារាចរ
    • លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • សកម្មភាព
    • កិច្ចប្រជុំផ្ទៃក្នុង
    • សកម្មភាពសង្គម
    • កីឡាមិត្តភាព
  • ឯកសារ
    • បណ្ណាល័យឯកសារ
    • បណ្ណាល័យវីដេអូ
  • ចែករំលែកចំណេះដឹង

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្ត

ខេត្ត

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដែល​ស្ថិត​ក្រោម​​ការសម្រប​សម្រួលរបស់អគ្គលេខាធិការដ្ឋាន បំពេញ​​មុខងារ​ជាតំណាង​របស់​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើ​ការងារ​សម្របសម្រួល​អង្គភាព​ថ្នាក់មូលដ្ឋាន​របស់​ក្រសួង ព្រមទាំង​អនុវត្ត​ភារកិច្ច​គ្រប់គ្រងវិស័យ​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ នៅរដ្ឋបាល​ថ្នាក់ក្រោមជាតិ តាមការកំណត់​របស់រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានភារកិច្ចដូចតទៅ៖

  • សម្របសម្រួលសកម្មភាពការងារ លើវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយមន្ទីរជំនាញ អង្គភាពនានា និង​រដ្ឋបាល​​​​​​ថ្នាក់ក្រោមជាតិ
  • សម្របសម្រួលការងារជាមួយអង្គភាពមូលដ្ឋានផ្សេងទៀត របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលរួមមាន​សាខា​​គយនិងរដ្ឋាករ រតនាគារ និងសាខាពន្ធដារ
  • សម្របសម្រួលនិងជំរុញ ប្រសិទ្ធភាពនិងគណនេយ្យភាពនៃការអនុវត្តគោលនយោបាយសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​ របស់​​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្នាក់ក្រោមជាតិ
  • ពង្រឹងអភិបាលកិច្ច លើការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយមន្ទីរជំនាញ អង្គភាពនានា និង​រដ្ឋបាល​ថ្នាក់​​​ក្រោម​​ជាតិ
  • ផ្សព្វផ្សាយនិងណែនាំអនុវត្ត គោលនយោបាយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដល់មន្ទីរជំនាញ អង្គភាព​​​​​​​​​​​នានា និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដែលក្នុងនោះមានជាអាទិ៍ កម្មវិធី​កែ​ទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​​​ កំណែ​ទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ កំណែទម្រង់ប្រព័ន្ធបៀវត្ស
  • ចូលរួមពង្រឹង និងអនុវត្តច្បាប់ពាក់ព័ន្ធវិស័យហិរញ្ញវត្ថុដែលមានជាអាទិ៍ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ​សាធា​រណៈ​ ច្បាប់​ស្តីពីរបបហិរញ្ញវត្ថុនិង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​​របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ច្បាប់ស្តីពីហិរញ្ញវត្ថុ​សម្រាប់​​​​​​​​​​​​​ការគ្រប់គ្រង​​ប្រចាំឆ្នាំនីមួយៗ
  • រៀបចំផែនការពង្រឹង និងកសាងសមត្ថភាពពាក់ព័ន្ធជំនាញគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់​មន្រ្តី​រាជការ​​​​​​​ក្រោមឱវាទ មន្រ្តីនៃបណ្តាមន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ
  • គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋដែលកាន់កាប់និងប្រើប្រាស់នៅមន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ
  • គ្រប់គ្រង ត្រួតពិនិត្យ និងជំរុញ ការប្រមូលចំណូលមិនមែនសារពើពន្ធ របស់មន្ទីរជំនាញ អង្គភាពនានា និង​រដ្ឋបាល​​​​​​​​ថ្នាក់ក្រោម​ជាតិ
  • ចូលរួមរៀបចំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តថវិការបស់មន្ទីរជំនាញ និងថវិការបស់ រដ្ឋបាល​​​​​​​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
  • ចូលរួមរៀបចំនិងអនុវត្ត គោលនយោបាយចំណូល-ចំណាយ ថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ
  • ចូលរួមគ្រប់គ្រង និងត្រួតពិនិត្យលើកិច្ចលទ្ធកម្មសាធារណៈ ដែលអនុវត្តដោយរដ្ឋបាលក្រុង ស្រុក ខណ្ឌ
  • ចូលរួមដោះស្រាយបណ្តឹងតវ៉ាលទ្ធកម្មរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ
  • ចុះបញ្ជីអ្នកដេញថ្លៃ ដែលចូលរួមដេញថ្លៃនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ
  • គ្រប់គ្រងនិងថែរក្សារាល់ឯកសារ និងណែនាំអនុវត្តបទដ្ឋានបច្ចេកទេសផ្សេងៗ ដែលក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​​ បានសម្រេចដាក់ឱ្យអនុវត្ត
  • ផ្តល់កិច្ចសហការ ដល់កិច្ចដំណើរការសវនកម្ម និងអធិការកិច្ច នៅមន្ទីរជំនាញ អង្គភាពនានា និង​រដ្ឋបាល​​ថ្នាក់​​​​​​ក្រោម​​ជាតិ
  • រៀបចំនិងបូកសរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ឬតាមការចាំបាច់ ជូនក្រសួង​សេដ្ឋកិច្ច​​​​និង​​ហិរញ្ញវត្ថុ អំពីស្ថានភាព នៃការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្នាក់ក្រោមជាតិ
  • បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

 

ការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ មានភារកិច្ចដូចតទៅ៖

ក. សម្រាប់ការងារបុគ្គលិក៖

  • គ្រប់គ្រងមន្ត្រីរាជការក្រោមឱវាទ ដោយទំនាក់ទំនងជាមួយនាយកដ្ឋានបុគ្គលិក និងបណ្តាអង្គភាពដែល​មាន​​ការ​​​ពាក់ព័ន្ធ
  • រៀបចំនិងអនុវត្តរាល់លិខិតរដ្ឋបាល សម្រាប់ការគ្រប់គ្រងមន្ត្រីរាជការ
  • គ្រប់គ្រងនិងតាមដានស្ថានភាពក្របខ័ណ្ឌមន្រ្តីរាជការ
  • បែងចែកភារកិច្ចជូនមន្ត្រីរាជការ ស្របតាមរចនាសម្ព័ន្ធរបស់អង្គភាព
  • ណែនាំដល់មន្ត្រីរាជការ ឱ្យអនុវត្តបទបញ្ជាស្តីពីកាតព្វកិច្ចរបស់មន្ត្រីរាជការ
  • រៀបចំ​​បេសកកម្មជូនមន្ត្រីរាជការតាមភារកិច្ចចាំបាច់របស់អង្គភាព
  • រៀបចំបែបបទសំណើសុំតែងតាំង ដំឡើងថ្នាក់ ឋានន្តរស័ក្តិ កម្រិតប្រាក់បំណាច់មុខងារ លើកសរសើរ ស្នើ​​សុំ​​គ្រឿង​​​​​ឥស្សរិយយស និងមេដាយការងារ ឬដាក់ពិន័យមន្រ្តីរាជការ
  • រៀបចំការងារបៀវត្សប្រចាំខែ ប្រាក់វិភាជន៍គ្រួសារ និងប្រាក់ឧបត្ថម្ភគោលនយោបាយធានារ៉ាប់រងសង្គម ជូន​​​មន្រ្តី​​​​រាជការ និងប្រាក់ឧបត្ថម្ភមន្រ្តីជាប់កិច្ចសន្យា និងពលករអណ្តែត
  • ពិនិត្យសំណើសុំអនុញ្ញាតច្បាប់ឈប់សម្រាក ព្យាបាលជំងឺ មានធុរៈ សម្រាកលំហែមាតុភាព និងបិតុភាព
  • ពិនិត្យ​​និងវាយតម្លៃតម្រូវការក្នុងការបណ្តុះបណ្តាលមន្ត្រីរាជការ
  • គ្រប់គ្រងនិងរក្សាសំណុំឯកសារបុគ្គលិក។

 

ខ. សម្រាប់ការងាររដ្ឋបាល៖

  • ទទួលបន្ទុកការងាររដ្ឋបាល កិច្ចការទូទៅរបស់មន្ទីរ ដោយធានាប្រសិទ្ធភាព ​សុវត្ថិភាពរដ្ឋបាល​ឱ្យបាន​ទាន់​ពេល​​​វេលា
  • សម្របសម្រួលសកម្មភាពរដ្ឋបាលរបស់មន្ទីរជាមួយអគ្គលេខាធិការដ្ឋាន និងមន្ទីរជំនាញ អង្គភាពនានា​ជុំវិញ​​​​​​​​រាជធានី ខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ
  • គ្រប់គ្រងនិងតាមដានចរន្តឯកសារ សំណុំលិខិតចេញ-ចូលរបស់មន្ទីរ
  • គ្រប់គ្រងនិងថែរក្សារាល់ឯកសារ លិខិតស្នាម និងបទដ្ឋានបច្ចេកទេសផ្សេងៗរបស់មន្ទីរ
  • រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព សន្តិសុខ អនាម័យទាំងក្នុងនិងក្រៅមន្ទីរ
  • រៀបចំតុបតែង និងលម្អមន្ទីរ នៅរៀងរាល់ពិធីបុណ្យជាតិ អន្តរជាតិ និងចូលរួមក្នុងការងារសង្គម
  • រៀបចំនិងបូកសរុបរបាយការណ៍ការងារ និងសកម្មភាពផ្សេងៗ របស់មន្ទីរ។

 

គ. សម្រាប់ការងារហិរញ្ញវត្ថុ៖

  • លើកគម្រោងនិងតាមដានការអនុវត្តថវិការបស់មន្ទីរ
  • ប្រមូលផ្តុំតម្រូវការ និងធ្វើកម្មវិធីចំណាយរបស់មន្ទីរ ព្រមទាំងធ្វើការបែងចែកប្រេងឥន្ធនៈ និងគ្រឿងបន្លាស់​នានា​​​សម្រាប់បម្រើសេចក្តីត្រូវការរបស់មន្ទីរ
  • ប្រមូលផ្តុំនិងសម្របសម្រួលនិយ័តកម្មជំពូកថវិកា បម្រើឱ្យរាល់ការចំណាយរបស់មន្ទីរ
  • គ្រប់គ្រងអង្គភាពលទ្ធកម្មរបស់មន្ទីរ និងនីតិវិធីលទ្ធកម្មសាធារណៈសម្រាប់មន្ទីរ
  • គ្រប់គ្រងចលនទ្រព្យនិងអចលនទ្រព្យ សន្និធិ សម្ភារៈ ធ្វើបញ្ជីសារពើភ័ណ្ឌ និងគ្រប់គ្រងការប្រើប្រាស់ ការ​រៀប​ចំ​​​​​ជួសជុលសម្ភារៈបរិក្ខាររបស់មន្ទីរ
  • គ្រប់គ្រងជាប្រចាំនូវបញ្ជីសលាកប័ត្រ និងគណនេយ្យរូបធាតុ
  • រៀបចំគម្រោងចំណូល ចំណាយថវិកាប្រចាំឆ្នាំ កម្មវិធីចំណូល ចំណាយថវិកាប្រចាំខែ និងរបាយការណ៍​សម្រេច​​​​ទូទាត់​ចំណូល ចំណាយថវិកាប្រចាំឆ្នាំ រួមទាំងប្រាក់រង្វាន់លើកទឹកចិត្តរបស់មន្ទីរ។

 

១. ការិយាល័យថវិកាមន្ទីរជំនាញ មានភារកិច្ចដូចតទៅ៖

  • សម្របសម្រួលសកម្មភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមួយមន្ទីរ អង្គភាពជំនាញ នៅក្នុងខេត្ត នីមួយៗ
  • ទទួលខុសត្រូវចំពោះមុខមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែល​​មានការពាក់ព័ន្ធជាមួយមន្ទីរ អង្គភាពជំនាញ
  • ផ្សព្វផ្សាយនិងពង្រឹងការអនុវត្តច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់​ការ​គ្រប់​គ្រង​ប្រចាំឆ្នាំនិងបទបញ្ជារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដល់មន្ទីរ អង្គភាពជំនាញ
  • ផ្សព្វផ្សាយណែនាំ និងពង្រឹងគោលនយោបាយដែលពាក់ព័ន្ធនឹងការងារសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដល់មន្ទីរ អង្គភាព​​​​​ជំនាញ
  • ណែនាំដល់បណ្តាមន្ទីរ អង្គភាពជំនាញក្នុងការរៀបចំ ការអនុវត្តនិងការទូទាត់ថវិកាប្រចាំឆ្នាំ
  • ពិនិត្យតាមដាន វាយតម្លៃការអនុវត្តថវិកា និងរៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និង​ប្រចាំ​ឆ្នាំ​​រ​បស់​​​​មន្ទីរ អង្គភាពជំនាញ
  • លើកយោបល់ដើម្បីរួមចំណែកកែលម្អការអនុវត្តថវិកា
  • ចូលរួមចំណែករៀបចំសេចក្តីព្រាងច្បាប់ទូទាត់ថវិកាប្រចាំឆ្នាំរបស់មន្ទីរ អង្គភាពជំនាញ
  • បូកសរុបរបាយការណ៍អនុវត្តថវិកា របស់មន្ទីរ អង្គភាពជំនាញ​ ដើម្បីធ្វើការវិភាគ និងវាយតម្លៃអំពីសភាព​-​ការណ៍​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់មន្ទីរ អង្គភាពជំនាញ
  • ពិនិត្យ តាមដាន និងសម្របសម្រួលការងារត្រួតពិនិត្យហិរញ្ញវត្ថុ និងគណនេយ្យសាធារណៈ របស់​មន្ទីរ​អង្គភាព​​ជំនាញ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន
  • បូកសរុបប្រចាំខែ នូវការសន្យាចំណាយ ដើម្បីផ្ទៀងផ្ទាត់ជាមួយគណនេយ្យរដ្ឋបាល របស់អាណាប័ក​និង​ជាមួយ​គណនេយ្យសាធារណៈនៅរតនាគាររាជធានី ខេត្ត
  • រៀបចំនិងបូកសរុបកម្មវិធីចំណូល-ចំណាយថវិការបស់មន្ទីរ អង្គភាពជំនាញ
  • សម្របសម្រួលប្រមូលតួលេខចំណូលពន្ធគយ និងពន្ធដារ ជូនដល់អាជ្ញាធរដែនដី
  • រួមចំណែកកសាងកម្មវិធីអភិវឌ្ឍន៍នៅមូលដ្ឋាន
  • ធ្វើរបាយការណ៍ទៀងទាត់ស្តីពីការងារនិងសកម្មភាពផ្សេងៗរបស់ការិយាល័យ ជូនការិយាល័យរដ្ឋបាល​ បុគ្គ​លិក​ និងហិរញ្ញវត្ថុបូកសរុប។

 

២. ការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ មានភារកិច្ចដូចតទៅ៖

  • ផ្សព្វផ្សាយ ផ្តល់យោបល់ និងចូលរួមពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ការគ្រប់​គ្រង​​សេដ្ឋ​កិ​ច្ច ហិរញ្ញវត្ថុ និងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ​ជាអាទិ៍ ច្បាប់ស្តីពីរបបហិរញ្ញវត្ថុ​និងការគ្រប់​គ្រង​​ទ្រព្យសម្បត្តិ​​​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ
  • ផ្សព្វផ្សាយ ផ្តល់យោបល់ និងជំរុញការអនុវត្តគោលនយោបាយវិមជ្ឈការ​ និងវិសហមជ្ឈការ លើ​វិស័យ​​ហិរញ្ញវត្ថុ
  • សម្របសម្រួល រៀបចំ និងធ្វើការបូកសរុបផែនការយុទ្ធសាស្រ្តថវិកា កញ្ចប់ថវិកាប្រចាំឆ្នាំ កម្មវិធីវិនិយោគ​បី​ឆ្នាំ​​​រំកិល ក្របខ័ណ្ឌ​ចំណាយរយៈពេលមធ្យម និងកម្មវិធីចំណូលចំណាយ ថវិការបស់​រដ្ឋបាលថ្នាក់​ក្រោម​ជាតិ
  • សម្របសម្រួល រៀបចំ និងធ្វើការបូកសរុបគម្រោងចំណូល-ចំណាយ ថវិកាប្រចាំឆ្នាំ របស់រដ្ឋបាល​ថ្នាក់​ក្រោម​​​​ជាតិ
  • សម្របសម្រួល ជាមួយសាខាគយនិងរដ្ឋាករ សាខាពន្ធដារ ខណ្ឌ ខេត្ត ក្នុងការជំរុញ ប្រមូលចំណូល សារពើពន្ធ សម្រាប់ជាគុណប្រយោជន៍ដល់ថវិកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
  • សម្របសម្រួលការបង់ចំណូលមិនមែនសារពើពន្ធ សម្រាប់ជាគុណប្រយោជន៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
  • ផ្តល់យោបល់លើការងារត្រួតពិនិត្យហិរញ្ញវត្ថុ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជូនប្រធានមន្ទីរសេដ្ឋកិច្ចនិង

 

៣. ហិរញ្ញវត្ថុ​ ក្នុងតួនាទី ជាអភិបាលហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

  • តាមដាន និងចូលរួមណែនាំការអនុវត្តថវិកា
  • ជំរុញការរៀបចំសរុបរបាយការណ៍ចំណូល-ចំណាយប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ របស់​រដ្ឋបាល​នីមួយៗ និងធ្វើការបូកសរុបរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
  • សម្របសម្រួលណែនាំ ដល់រដ្ឋបាលនីមួយៗនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំរបាយការណ៍​សម្រេច​ទូ​ទា​ត់​ថវិកាប្រចាំឆ្នាំ និងធ្វើការបូកសរុបរបាយការណ៍​សម្រេចទូទាត់ថវិការួម របស់រដ្ឋបាល​ថ្នាក់ក្រោមជាតិ​ទាំងមូល។

 

៤. ការិយាល័យទ្រព្យសម្បត្តិរដ្ឋនិង​ចំណូលមិនមែនសារពើពន្ធ មានភារកិច្ចដូចតទៅ៖

  • គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ​ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ​ជា​ធរមាន​
  • ពិនិត្យ តាមដាន រៀបចំ គ្រប់គ្រង និងផ្ទៀងផ្ទាត់ជាប្រចាំ នូវបញ្ជីសារពើភ័ណ្ឌ និងតារាង​ប្រៀបធៀប​ទ្រព្យ​សម្បត្តិ​​​​រដ្ឋដែលកាន់កាប់ដោយមន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ
  • ផ្សព្វផ្សាយ អនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
  • ជំរុញការប្រមូលចំណូល និងបំណុល ពីការធ្វើអាជីវកម្មលើធនធានធម្មជាតិ ពីការលក់ ជួល សម្បទាន ឬ​ដោះ​​​​ដូរ​​រោងចក្រ សហគ្រាស និងអចលនទ្រព្យ ព្រមទាំងចំណូលសាធារណៈផ្សេងៗទៀត របស់​មន្ទីរ​ជំនាញ​​​ អង្គភាពនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ
  • ចូលរួមរៀបចំ គម្រោងចំណូលថវិកាប្រចាំឆ្នាំ របស់មន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ
  • រៀបចំឯកសារគតិយុត្តពាក់ព័ន្ធសម្រាប់ដាក់ឱ្យដេញថ្លៃទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ រួមទាំងភាស៊ី​គ្រប់​ប្រភេទ ​​និងការផ្តល់សម្បទានរបស់រដ្ឋដទៃទៀតនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងចុះត្រួតពិនិត្យ​ជាប្រចាំ​លើ​​​ការអនុវត្ត​កិច្ចសន្យានិងសៀវភៅបន្ទុក
  • រៀបចំកិច្ចសន្យានិងសៀវភៅបន្ទុកស្តីពីការវិនិយោគ ការដេញថ្លៃ ការធ្វើអាជីវកម្ម សេវាកម្ម និង​ការ​ផ្តល់​សម្បទាន​​​ផ្សេងៗ លើទ្រព្យសម្បត្តិរដ្ឋ តាមច្បាប់និងបទប្បញ្ញត្តិជាធរមាន
  • បើកផ្តល់ និងគ្រប់គ្រងបង្កាន់ដៃបង់ប្រាក់ ដែលចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​សម្រាប់ការ​ប្រមូល​​​​ចំណូល​មិនមែនសារពើពន្ធ របស់មន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ
  • ត្រួតពិនិត្យ តាមដាន និងជំរុញ ការប្រើប្រាស់បង្កាន់ដៃ ដល់មន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាល​ថ្នាក់​ក្រោម​​ជាតិ
  • ត្រួតពិនិត្យ និងតាមដាន ការអនុវត្តចំណូលមិនមែនសារពើពន្ធ របស់មន្ទីរជំនាញ អង្គភាពនានា និងរដ្ឋ​បាល​​​ថ្នាក់​ក្រោមជាតិ
  • គ្រប់គ្រងនិងត្រួតពិនិត្យ ប្រាក់រង្វាន់ដែលជាចំណែករបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ចូលរួម និងផ្តល់យោបល់លើសំណើសុំអាជ្ញាប័ណ្ណ កុង្ស៊ីខ្ចី បញ្ចាំ នៅរាជធានី ខេត្ត ក្រុង ស្រុក
  • កៀរគររកប្រភពចំណូលថ្មីៗ តាមបទប្បញ្ញត្តិជាធរមាន
  • បូកសរុបរបាយការណ៍ស្តីពីស្ថានភាពគ្រប់គ្រងចំណូល និងសកម្មភាពការងារផ្សេងៗ របស់ការិយាល័យ។

 

៥. ការិយាល័យលទ្ធកម្មសាធារណៈ មានភារកិច្ចដូចតទៅ៖

  • ណែនាំ​អង្គភាពលទ្ធកម្ម​នៃរដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​ ឱ្យ​អនុវត្ត​ត្រឹមត្រូវ​តាមវិធាន​និង​បទប្បញ្ញត្តិ​ជា​ធរមាន​ពាក់​ព័ន្ធ​​​លទ្ធកម្មសាធារណៈ
  • ពិនិត្យ​និងលើកយោបល់​លើផែនការ​លទ្ធកម្ម
  • ពិនិត្យ​​​និងផ្ទៀងផ្ទាត់​គម្រោង​លទ្ធកម្ម​ដែលស្នើសុំ​អនុវត្ត​ជាមួយ​នឹង​ផែនការ​លទ្ធកម្ម​
  • ពិនិត្យ​និងលើកយោបល់​លើឯកសារ​ដេញ​ថ្លៃ​
  • ពិនិត្យ​​និងលើកយោបល់​លើសំណើ​ពាក់ព័ន្ធ​នឹង​ការសុំគោលការណ៍​អនុវត្ត​វិធីសាស្រ្ត​ និង​នីតិវិធី​លទ្ធកម្ម​
  • ត្រួតពិនិត្យ​ការបើក​សំណើដេញថ្លៃ​និង​ការចរចាថ្លៃ​
  • ត្រួតពិនិត្យ​និងវាយតម្លៃ​បច្ចេកទេស​លើរាល់សំណើ​សុំ​ប្រគល់​កិច្ចសន្យា​លទ្ធកម្ម​ ដែលស្ថិត​ក្នុង​សមត្ថកិច្ច​របស់​​​ក្រ​សួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​
  • ចូលរួម​ត្រួតពិនិត្យ​ការប្រគល់ទទួល​
  • លើក​​យោបល់​អំពីដំណោះស្រាយ​បណ្តឹង​តវ៉ាលទ្ធកម្ម
  • តាមដាន​ការអនុវត្ត​កិច្ចសន្យា​លទ្ធកម្ម
  • ពិនិត្យ​​និង​លើកយោបល់​លើសំណើសុំ​ចុះ​​បញ្ជី​អ្នកដេញ​ថ្លៃ​
  • បូកសរុប​របាយការណ៍​អនុវត្ត​លទ្ធកម្ម​របស់​រដ្ឋបាលក្រុង ស្រុក ខណ្ឌ​ ប្រចាំខែ ត្រីមាស ឆមាស​ និង​ឆ្នាំ​ ដាក់​​ជូន​​​​​ប្រធាន​មន្ទីរសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ សម្រាប់​បញ្ជូន​ទៅ​នាយកដ្ឋាន​រដ្ឋបាល​ បុគ្គលិក និង​ផែនការ​ នៃ​អគ្គនាយកដ្ឋាន​លទ្ធកម្ម​សាធារណៈ
  • ធ្វើរបាយការណ៍​សកម្មភាព​ការងាររបស់ខ្លួន​ ប្រចាំខែ ត្រីមាស ឆមាស​ និង​ឆ្នាំ​ ជូនការិយាល័យ​រដ្ឋបាល​ បុគ្គលិក និង​ហិរញ្ញវត្ថុ​ ដើម្បីបូកសរុប។

 

ក្នុងការបំពេញការងារ ភារកិច្ចទាំងឡាយណា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់មន្ទីរ-អង្គភាពដទៃទៀត នៅ​ថ្នាក់​​មូល​ដ្ឋាន មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី​ ខេត្ត ត្រូវសហការជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធទាំំងនោះ ដើម្បី​រួមគ្នា​​ដោះស្រាយ ឬសុំគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងដើម្បីសម្រេច។

រចនាសម្ព័ន្ធរដ្ឋបាល

  • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្ត

ព័ត៌មានថ្មីៗ

  • កិច្ចប្រជុំក្រុមការងារវាយតម្លៃសមិទ្ធកម្ម និងផ្ដល់ការលើកទឹកចិត្តនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ល.)
  • សេចក្ដីជូនដំណឹងស្ដីពីការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២២
  • វិបស្សនាផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី)
  • កិច្ចប្រជុំពិនិត្យពិភាក្សាស្ដីពីការកែសម្រួលប្រកាសស្ដីពីការបង្កើតគណៈកម្មការវាយតម្លៃលក្ខណសម្បត្តិ និងផ្ដល់គ្រឿងឥស្សរិយយស និងប័ណ្ណសរសើរ និងការធ្វើបច្ចុប្បន្នភាពសមាសភាពគណៈកម្មការវាយតម្លៃលក្ខណសម្បត្តិ និងផ្ដល់គ្រឿងឥស្សរិយយស និងប័ណ្ណសរសើរ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្
  • កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំក្រសួងស្ដីពី “ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣”
  • គេហទំព័រដើម
  • សេចក្ដីជូនដំណឹង
  • រចនាសម្ព័ន្ធ
  • រចនាសម្ព័ន្ធគ្រប់គ្រង
  • អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន
  • ថ្នាក់ដឹកនាំនាយកដ្ឋាន
  • រចនាសម្ព័ន្ធរដ្ឋបាល
  • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • នាយកដ្ឋានបណ្ណសារ
  • មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត
  • ផែនការ
  • ផែនការសកម្មភាពរួម
    ដំណាក់កាលទី៣ (GDAP3)
  • ផែនការយុទ្ធសាស្រ្តថវិកា (BSP)
  • របាយការណ៍វឌ្ឍនភាព
  • ច្បាប់ និងបទប្បញ្ញត្តិ
  • ព្រះរាជក្រឹត្យ
  • អនុក្រឹត្យ
  • ប្រកាស
  • សារាចរ
  • លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • សកម្មភាព
  • កិច្ចប្រជុំផ្ទៃក្នុង
  • សកម្មភាពសង្គម
  • កីឡាមិត្តភាព
  • ឯកសារ
រក្សាសិទ្ធិ © ២០១៦ ដោយអគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុុ
អាសយដ្ឋាន៖ ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អ៊ីម៉ែល៖ gs@mef.gov.kh ទូរស័ព្ទ៖ (+៨៥៥)១១៤៨០៧៧៧
qr code