ទូរស័ព្ទ : ០១១៤៨០៧៧៧ អ៊ីម៉ែលទំនាក់ទំនង
 
facebook

English

  • ទំព័រដើម
  • រចនាសម្ព័ន្ធ
    • រចនាសម្ព័ន្ធគ្រប់គ្រង
      • អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន
      • ថ្នាក់ដឹកនាំនាយកដ្ឋាន
    • រចនាសម្ព័ន្ធរដ្ឋបាល
      • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
      • នាយកដ្ឋានបុគ្គលិក
      • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
      • នាយកដ្ឋានបណ្ណសារ
      • មន្តីសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុរាជធានី-ខេត្ត
  • ផែនការ
    • ផែនការសកម្មភាពរួមដំណាក់កាលទី៣ (GDAP3)
    • ផែនការយុទ្ធសាស្រ្តថវិកា (BSP)
    • របាយការណ៍វឌ្ឍនភាព
  • ច្បាប់ និង បទប្បញ្ញត្តិ
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សារាចរ
    • លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • សកម្មភាព
    • កិច្ចប្រជុំផ្ទៃក្នុង
    • សកម្មភាពសង្គម
    • កីឡាមិត្តភាព
  • ឯកសារ
    • បណ្ណាល័យឯកសារ
    • បណ្ណាល័យវីដេអូ
  • ចែករំលែកចំណេះដឹង

នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន

នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បំពេញ​មុខងារ​​​ជា​សេនាធិការ​ឱ្យ​អគ្គលេខាធិការដ្ឋាន​ លើ​​​ការងារ​​ព័ត៌មានវិទ្យា ដោយ​មាន​ភារកិច្ចដូចតទៅ៖

  • គ្រប់គ្រងនិងអនុវត្ត​គម្រោង “​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ” នៅ​គ្រប់​ដំណាក់កាល ដើម្បី​​ធានា​​សម្រេច​ឱ្យបាន​នូវគោលដៅនៃ​កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ របស់​ក្រសួង​សេដ្ឋកិច្ច​​និង​​ហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាលកម្ពុជា
  • គ្រប់គ្រងនិងថែរក្សាហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា​​ព័ត៌មាន និង​គមនាគមន៍​នៅក្នុង​ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញ​វត្ថុ
  • សហការ ​សម្របសម្រួល​​ និង​ផ្ដល់យោបល់ផ្នែកបច្ចេកទេស​ជូន​អគ្គនាយកដ្ឋាន នាយកដ្ឋាន និងអង្គភាព​នានា​​នៃ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការងារ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍
  • រៀបចំ បង្កើត និងពង្រឹងយុទ្ធសាស្ត្រនិងគោលនយោបាយបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ ដើម្បី​ទ្រទ្រង់​​ដល់​​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែ​មាន​ប្រសិទ្ធភាពនិងតម្លាភាព
  • ផ្ដល់សេវា​បច្ចេកវិទ្យា​ព័ត៌មាននិងគមនាគមន៍នានា រួមមាន ការតភ្ជាប់បណ្ដាញកុំព្យូទ័រ បណ្ដាញ​​អ៊ីន​ធើ​ណេត​ អ៊ីម៉ែល និង​ការចែករំលែកឯកសារតាមបណ្តាញកុំព្យូទ័រ​សម្រាប់ ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • គ្រប់គ្រងនិង​អភិវឌ្ឍ​គេហទំព័រ​ និងបណ្ដាញសារអេឡិចត្រូនិករបស់​ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ
  • ស្រាវជ្រាវ​បង្កើតនិង​អភិវឌ្ឍកម្មវិធីកុំព្យូទ័រថ្មីៗ​ ដើម្បីបម្រើនិងសម្រួលដល់កិច្ចដំណើរការការងារនិងការ​ប្រព្រឹត្ត​-​ទៅ​​​របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • កសាងសមត្ថភាព និង​ផ្សព្វផ្សាយ​បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ និង​ប្រព័ន្ធព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ជូន​មន្ត្រី ​​នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ទទួលបន្ទុកជាមជ្ឈមណ្ឌលព័ត៌មានលើ​ការអនុវត្ត​បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍​នៅគ្រប់​អគ្គនាយក​ដ្ឋាន នាយកដ្ឋាន និងអង្គភាព​ទាំងអស់ ​នៃ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ធ្វើសហប្រតិបត្តិការក្នុងក្របខ័ណ្ឌជាតិ តំបន់ និងអន្តរជាតិ​លើការងារ​ពាក់ព័ន្ធ​នឹងការអភិវឌ្ឍ​វិស័យបច្ចេកវិទ្យា​​ព័ត៌​មាននិងគមនាគមន៍ សម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់អគ្គលេខាធិការដ្ឋាន។

 

១. ការិយាល័យ​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យាព័ត៌មាននិង​គមនាគមន៍ មានភារកិច្ចដូចតទៅ៖

  • គ្រប់គ្រង ជួសជុល និងថែរក្សា បណ្ដាញតភ្ជាប់និងឧបករណ៍​បច្ចេកវិទ្យា​ព័ត៌មាននិងគមនាគមន៍ ​របស់​ក្រសួង​​​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • គ្រប់គ្រងមជ្ឈមណ្ឌលទិន្នន័យ និងមជ្ឈមណ្ឌលសង្គ្រោះទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែល​ជា​សមិទ្ធផលបានមកពីគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគម្រោងពាក់ព័ន្ធ​ដទៃ​ទៀត
  • គ្រប់គ្រង​ការប្រើប្រាស់​បណ្ដាញ​អ៊ីនធើណេត នៅក្នុង​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ផ្ដល់សេវា​បច្ចេកវិទ្យា​ព័ត៌មាននិងគមនាគមន៍នានា រួមមាន ការតភ្ជាប់បណ្ដាញកុំព្យូទ័រ បណ្ដាញ​​អ៊ីន​ធើ​ណេត និង​ការចែករំលែកឯកសារនៅក្នុង​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ទ្រទ្រង់​ការតភ្ជាប់​បណ្ដាញបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ ទៅនឹង​បណ្ដាញខាងក្រៅ​ក្រសួង​សេដ្ឋកិច្ច​និង​​ហិរញ្ញវត្ថុ
  • ធ្វើ​បច្ចុប្បន្នភាព​ស្ថិតិ​ពាក់ព័ន្ធ​នឹងការប្រើប្រាស់​បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ ក្នុង​ក្របខណ្ឌ​ក្រសួ​ង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

 

២. ការិយាល័យគ្រប់គ្រងកម្មវិធីនិងមុខងារព័ត៌មានវិទ្យា មានភារកិច្ចដូចតទៅ៖

  • គ្រប់គ្រងទិន្នន័យមូលដ្ឋាន និងប្រព័ន្ធសមាហរណកម្មព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែល​ជា​សមិទ្ធផលបានមកពីគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគម្រោងពាក់ព័ន្ធ​ដទៃ​ទៀត
  • ចូលរួមប្រមូល រៀបចំ និងចងក្រងឯកសារតម្រូវការបច្ចេកទេស ដើម្បី​បញ្ចូល​ទៅ​ក្នុង​ឯកសារ​ដេញថ្លៃប្រព័ន្ធ​​​​​ព័ត៌មាន​វិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅពេលដែលវិសាលភាព​នៃ​ការ​អនុវត្តប្រព័ន្ធ​នេះនឹងត្រូ​វ​បាន​ពង្រីក
  • រៀបចំ សម្របសម្រួល ​និងដឹកនាំការពិនិត្យឡើងវិញ និងការចងក្រងនីតិវិធីអនុវត្តការងារបច្ចុប្បន្នពាក់ព័ន្ធ​នឹង​គម្រោង​​​​ប្រព័ន្ធ​​ព័ត៌មាន​វិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់អង្គភាពក្រោម​ឱវាទ​ក្រសួង​​​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័ន​នៅថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​​ ដើម្បីជាធាតុចូល​ក្នុងការកសាង​នីតិវិធី​​អនុវត្ត​​ការងា​រថ្មី និង​បំពេញចន្លោះខ្វះខាត​លើនីតិវិធីអនុវត្តការងារ​របស់ប្រព័ន្ធព័ត៌មាន​វិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​​សាធារណៈ ដែលរៀបចំដោយក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • ចូលរួមសហការ ជាមួយការិយាល័យគោលនយោបាយ និងសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ និង​​​នវានុវត្តន៍ ក្នុងការអនុវត្តនវានុវត្តន៍បច្ចេកវិទ្យាព័ត៌មាននិង​គមនាគមន៍។

 

៣. ការិយាល័យគោលនយោបាយនិងសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍និងនវានុវត្តន៍ មាន​ភារកិច្ច​ដូចតទៅ៖

  • កសាងឯកសារគោលនយោបាយ និងឯកសារយុទ្ធសាស្ត្រសម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើវិស័យ​បច្ចេក​វិទ្យាព័ត៌មាន និងគមនាគមន៍ ដើម្បីធានានូវការអនុវត្ត និងការប្រើប្រាស់​បច្ចេកវិទ្យាព័ត៌មាន​និង​គមនាគមន៍ ប្រកបដោយគណនេយ្យភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព និងសុវត្ថិភាព ​
  • សហការជាមួយការិយាល័យកសាងសមត្ថភាពនិងផ្សព្វផ្សាយ ដើម្បីកសាងផែនការ និងយុទ្ធសាស្ត្រ​អភិវឌ្ឍ​សមត្ថភាព​​មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធ ក្នុងគោលដៅ​បម្រើដល់ការអនុវត្ត​កម្មវិធីកែ​ទម្រង់​​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • ពង្រឹងផ្នែកសុវត្ថិភាព លើការប្រើប្រាស់​បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ សម្រាប់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ដូចជា ការបង្កើតប្រព័ន្ធសុវត្ថិភាពនិងការថែរក្សាឯកសារប្រកបដោយសុវត្ថិភាព សម្រាប់​អ្នក​ប្រើប្រាស់​​​​ម៉ាស៊ីន​​​​​​​​កុំព្យូទ័រ​ នៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ផ្ដួចផ្ដើមក្នុងការស្រាវជ្រាវ និង​អភិវឌ្ឍកម្មវិធីកុំព្យូទ័រថ្មីៗ​ ដើម្បីបម្រើនិងសម្រួលដល់កិច្ចដំណើរការការងារ និង​​​​​​​​​​ការប្រព្រឹត្ត​ទៅរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

 

៤. ការិយាល័យកសាងសមត្ថភាពនិងផ្សព្វផ្សាយ មានភារកិច្ចដូចតទៅ៖

  • គ្រប់គ្រង រៀបចំការបណ្តុះបណ្តាល​ និង​ផ្សព្វផ្សាយអំពីការប្រើប្រាស់​​​ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រង​​ហិរញ្ញវត្ថុ​សាធារណៈ និងបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ជូនមន្ត្រី នៃក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ​​​នៅតាម​បណ្តា​រាជ​ធានី ​ខេត្ត និងមន្ត្រីពាក់ព័ន្ធ​នៅតាម​បណ្តាក្រសួង ស្ថាប័ន​ផ្សេងទៀត​ តាមរយៈ​ការរៀបចំ​​កិច្ចប្រជុំ សិក្ខាសាលា ខិតប័ណ្ណព័ត៌មាន និងមធ្យោបាយ​ផ្សព្វផ្សាយ​នានា
  • ប្រមូលនិងចងក្រងឯកសារនានាពាក់ព័ន្ធការបណ្តុះបណ្តាល និងកសាងសមត្ថភាពផ្នែក​បច្ចេកវិទ្យា​ព័ត៌មា​ន និងគមនាគមន៍ និងរៀបចំ​ជា​បណ្ណាសារ​អេឡិចត្រូនិក​ ដើម្បី​ផ្សព្វផ្សាយ​ចំណេះដឹង និងចំណេះ​ធ្វើ​ដល់​មន្ត្រី នៃក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និងសាធារណជន
  • រៀបចំ បង្កើត និង​វាយតម្លៃ​លើ​ការអនុវត្តយុទ្ធសាស្ត្រនិងគោលនយោបាយ​គ្រប់គ្រង​ការផ្លាស់ប្ដូរ និង គ្រប់គ្រង​​​ហានិភ័យ​​ដើម្បី​​​ទ្រទ្រង់​ដល់​ការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ឱ្យកាន់​តែមាន​តម្លាភាព និង​ប្រសិទ្ធភាព
  • សហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រងវិស័យហិរញ្ញវត្ថុ​សាធារណៈ​ ក្នុងការ​រៀបចំវគ្គ​បណ្តុះបណ្តាល​នានាដែល​ផ្ដល់​ដោយ​ក្រុមហ៊ុន​នេះ និងការ​អនុវត្ត​យុទ្ធសាស្ត្រគ្រប់គ្រងការផ្លាស់ប្តូរ ទប់ទល់​នឹង​ហានិភ័យ និងផលប៉ះពាល់ពីអន្តរកម្ម​នៃការអនុវត្តប្រព័ន្ធចាស់ និងប្រព័ន្ធថ្មី
  • គ្រប់គ្រងនិង​អភិវឌ្ឍ ​គេហទំព័រ​និងបណ្ដាញសារអេឡិចត្រូនិករបស់​ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ
  • សហការ​ជាមួយនឹងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នដៃគូនានា​ក្នុង​ការស្វះស្វែង​រក​អាហារូបករណ៍​​នានាដើម្បីពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ ទាំងក្នុងស្រុកនិងក្រៅប្រទេស​ជូន​ដល់​​​មន្ត្រីរាជការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

 

៥. ការិយាល័យរដ្ឋបាលនិងសហប្រតិបត្តិការ​ មានភារកិច្ចដូចតទៅ៖

  • គ្រប់គ្រង​​​កិច្ចការរដ្ឋបាលទូទៅប្រចាំនាយកដ្ឋានព័ត៌មានវិទ្យា និងប្រព័ន្ធគ្រប់គ្រងឯកសារ​អេឡិចត្រូនិក
  • សហការជាមួយអគ្គនាយកដ្ឋាននិងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុង​​ការរៀប​ចំ​និង​អនុវត្តមាតិកាគណនេយ្យ គណនី​​ទោលរតនាគារជាតិ ការរៀបចំផែនការថវិកា មាតិកាថវិកា អង្គភាព​ថវិកា ការអនុវត្តថវិកា និងការ​រៀបចំ​​ក្របខ័ណ្ឌ​ចំណាយរយៈពេលមធ្យម​ ដើម្បីជាធាតុ​ចូល​សម្រាប់​ការអនុវត្ត​ប្រព័ន្ធ​​​ព័ត៌មាន​វិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ
  • ចូលរួម​​សហការជាមួយអង្គភាពពាក់ព័ន្ធ ​ដើម្បីពិនិត្យនិងផ្តល់យោបល់​ លើការរៀបចំសេចក្តីព្រាងច្បាប់​និង​លិខិត​​​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​​​ហិរញ្ញវត្ថុសាធារណៈ
  • ស្វែងរកនិងផ្តល់ជាធាតុចូលនូវព័ត៌មាននានា សម្រាប់គេហទំព័ររបស់ក្រសួង និងគម្រោងប្រព័ន្ធ​ព័ត៌មាន​វិទ្យា​​​គ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ
  • សម្របសម្រួល​លើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌជាតិ តំបន់ និងអន្តរជាតិ​ លើការអភិវឌ្ឍ​វិស័យ​បច្ចេក​​វិ​ទ្យា​​ព័ត៌មាននិងគមនាគមន៍
  • សម្របសម្រួល​កិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គភាព ឬស្ថាប័នជាតិនិងអន្តរជាតិ ​ក្នុងការទប់​ស្កាត់​រាល់​បាតុភាព​អវិជ្ជមានទាំងឡាយ នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍។

រចនាសម្ព័ន្ធរដ្ឋបាល

  • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្ត

ព័ត៌មានថ្មីៗ

  • សួស្តីឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៤៦៥
  • កិច្ចប្រជុំអនុគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលិកមន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • កិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធវិដេអូ ដើម្បីសិក្សាស្តីពីការបង្កើតតំបន់ឧស្សាហកម្ម
  • កិច្ចប្រជុំពិនិត្យពិភាក្សាលើបញ្ហាប្រឈមការអនុវត្តការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្
  • កិច្ចប្រជុំពិនិត្យពិភាក្សាលើវឌ្ឍនភាពការរៀបចំចក្ខុវិស័យរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • គេហទំព័រដើម
  • សេចក្ដីជូនដំណឹង
  • រចនាសម្ព័ន្ធ
  • រចនាសម្ព័ន្ធគ្រប់គ្រង
  • អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន
  • ថ្នាក់ដឹកនាំនាយកដ្ឋាន
  • រចនាសម្ព័ន្ធរដ្ឋបាល
  • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • នាយកដ្ឋានបណ្ណសារ
  • មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត
  • ផែនការ
  • ផែនការសកម្មភាពរួម
    ដំណាក់កាលទី៣ (GDAP3)
  • ផែនការយុទ្ធសាស្រ្តថវិកា (BSP)
  • របាយការណ៍វឌ្ឍនភាព
  • ច្បាប់ និងបទប្បញ្ញត្តិ
  • ព្រះរាជក្រឹត្យ
  • អនុក្រឹត្យ
  • ប្រកាស
  • សារាចរ
  • លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • សកម្មភាព
  • កិច្ចប្រជុំផ្ទៃក្នុង
  • សកម្មភាពសង្គម
  • កីឡាមិត្តភាព
  • ឯកសារ
រក្សាសិទ្ធិ © ២០១៦ ដោយអគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុុ
អាសយដ្ឋាន៖ ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អ៊ីម៉ែល៖ gs@mef.gov.kh ទូរស័ព្ទ៖ (+៨៥៥)១១៤៨០៧៧៧
qr code