ទូរស័ព្ទ : ០១១៤៨០៧៧៧ អ៊ីម៉ែលទំនាក់ទំនង
 
facebook

English

  • ទំព័រដើម
  • រចនាសម្ព័ន្ធ
    • រចនាសម្ព័ន្ធគ្រប់គ្រង
      • អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន
      • ថ្នាក់ដឹកនាំនាយកដ្ឋាន
    • រចនាសម្ព័ន្ធរដ្ឋបាល
      • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
      • នាយកដ្ឋានបុគ្គលិក
      • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
      • នាយកដ្ឋានបណ្ណសារ
      • មន្តីសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុរាជធានី-ខេត្ត
  • ផែនការ
    • ផែនការសកម្មភាពរួមដំណាក់កាលទី៣ (GDAP3)
    • ផែនការយុទ្ធសាស្រ្តថវិកា (BSP)
    • របាយការណ៍វឌ្ឍនភាព
  • ច្បាប់ និង បទប្បញ្ញត្តិ
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សារាចរ
    • លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • សកម្មភាព
    • កិច្ចប្រជុំផ្ទៃក្នុង
    • សកម្មភាពសង្គម
    • កីឡាមិត្តភាព
  • ឯកសារ
    • បណ្ណាល័យឯកសារ
    • បណ្ណាល័យវីដេអូ
  • ចែករំលែកចំណេះដឹង

នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ

រដ្ឋបាល

នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ បំពេញ​មុខងារ​​​ជា​សេនាធិការ​ឱ្យ​អគ្គលេខាធិការដ្ឋាន​ លើ​​​ការងារ​​​​​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​ ដោយមានភារកិច្ចដូចតទៅ៖

  • គ្រប់គ្រងការងាររដ្ឋបាលនិងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • រៀបចំ សម្របសម្រួល បូកសរុប និងអនុវត្តផែនការយុទ្ធសាស្រ្តថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ប្រមូលផ្តុំ សម្របសម្រួល បូកសរុប និងលើក​គម្រោងថវិកាប្រចាំឆ្នាំ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ
  • ទទួលខុសត្រូវលើកិច្ចការប្រតិបត្តិការចំណាយប្រចាំឆ្នាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ទទួលខុសត្រូវលើការថែរក្សាបញ្ជីគណនេយ្យរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • រៀបចំ គ្រប់គ្រង និងអនុវត្តផែនការលទ្ធកម្មរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • សម្របសម្រួល និងគ្រប់គ្រងចំណូលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • គ្រប់គ្រងអចលនទ្រព្យ ចលនទ្រព្យ សន្និធិសម្ភារៈ និងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្ប​ត្តិ​របស់ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​គ្រប់កម្រិត
  • បែងចែកសម្ភារៈបរិក្ខារ និងប្រេងឥន្ធនៈ ជូនបណ្តាអង្គភាពនានា ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • រៀបចំនិងបើកប្រាក់បៀវត្ស និងប្រាក់សង្គមកិច្ច ជូនមន្រ្តីរាជការនៃក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ
  • រៀបចំគម្រោងនិងកម្មវិធីសាងសង់ ជួសជុល ថែទាំសំណង់ អគារ និងសម្ភារៈបរិក្ខារគ្រប់​ប្រភេទ​របស់​ក្រសួង​សេដ្ឋកិច្ច​​​និង​ហិរញ្ញវត្ថុ
  • រៀបចំចុះកិច្ចបញ្ជិកាជាប្រចាំ នូវសលាកប័ត្រហិរញ្ញវត្ថុ និងគណនេយ្យរូបធាតុ
  • ធ្វើរបាយការណ៍ហិរញ្ញវត្ថុ តាមរបបប្រចាំឆ្នាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់អគ្គលេខាធិការដ្ឋាន។

 

១. ការិយាល័យរដ្ឋបាល មានភារកិច្ចដូចតទៅ៖

  • សម្របសម្រួលសកម្មភាពរដ្ឋបាលគ្រប់ថ្នាក់ គ្រប់ផ្នែករបស់ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ទាំង​នៅថ្នាក់​កណ្តាល ទាំងរវាង​ថ្នា​ក់​​​​កណ្តាលនិងថ្នាក់មូលដ្ឋានក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • គ្រប់គ្រងនិងចរាចរជាប្រចាំថ្ងៃ នូវលិខិតចេញ លិខិតចូល  និងឯកសារផ្សេងៗ របស់ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ
  • ​រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព សន្តិសុខ អនាម័យ ក្នុងបរិវេណ និងជុំវិញក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • កសាងផែនការបណ្តុះបណ្តាលធនធានមនុស្ស និងគ្រប់គ្រងស្ថិតិក្របខ័ណ្ឌមន្រ្តី​រាជ​ការ នៃនាយកដ្ឋានរដ្ឋបាល និង​ហិរញ្ញវត្ថុ
  • រៀបចំសំណើសុំដំឡើងកាំប្រាក់ និងការលើកទឹកចិត្តនានាជូនមន្រ្តីរាជការ នៃ​នា​យ​ក​ដ្ឋាន​រដ្ឋបាលនិងហិរញ្ញវត្ថុ
  • រៀបចំគម្រោង ថែរក្សា និងលើកសំណើជួសជុលអគារ សួនច្បារ បន្ទប់ទឹក  ប្រព័ន្ធ​ទឹកស្អាត អគ្គិសនីនិង​ប្រព័ន្ធ​លូបង្ហូរ​ទឹកកខ្វក់ ទាំងក្នុង និងក្រៅបរិវេណទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ថតចម្លងច្បាប់និងលិខិតបទដ្ឋានផ្សេងៗ​ ដើម្បី​ផ្សព្វផ្សាយ​ជូនថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន​ នាយកដ្ឋាន ឬ​អង្គភាព​​​ពាក់ព័ន្ធ​ តាមការណែនាំរបស់​ថ្នាក់ដឹកនាំនាយកដ្ឋាន
  • រៀបចំតុបតែង លម្អទីស្តីការក្រសួង នៅរៀងរាល់ពិធីបុណ្យជាតិ អន្តរជាតិនានា​ តាមការណែ​នាំរប​ស់​​​​​​គណៈ-​កម្មាធិ​ការជាតិ​រៀបចំ​បុណ្យជាតិ-អន្តរជាតិ និង​ថ្នាក់​ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • រៀបចំលិខិតថ្វាយព្រះពរនិងជូនពរ ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាតិ
  • រៀបចំសម្ភារៈ អំណោយ ជូនថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះសួរសុខទុក្ខកុមារកំព្រា យុទ្ធជនពិការ​ ដែលសម្រាក​​ព្យាបាល​​​តាមមជ្ឈមណ្ឌល និងមន្ទីរពេទ្យនានា តាមការណែ​នាំរប​ស់​​​​​​គណៈ​កម្មាធិ​ការជាតិ​រៀបចំ​បុណ្យជាតិ-អន្តរជាតិ និង​ថ្នាក់​ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • គ្រប់គ្រង ប្រព័ន្ធទិន្នន័យឯកសារចូល-ចេញ
  • ធ្វើកំណត់ហេតុ និងរបាយការណ៍ការងារ របស់​នាយក​ដ្ឋាន ​
  • បំពេញភារកិច្ចផ្សេងទៀតតាមការកំណត់របស់ប្រធាននាយកដ្ឋាន។

 

២. ការិយាល័យគណនេយ្យ មានភារកិច្ចដូចតទៅ៖

  • ប្រមូលផ្តុំរាល់តម្រូវការប្រើប្រាស់ សម្ភារៈ បរិក្ខារ និងប្រេងឥន្ធនៈ ព្រមទាំងលើកសំណើសុំគោលការណ៍ និង​សម្រប​សម្រួល​​​​ប្រតិបត្តិការ សម្រាប់ផ្គត់ផ្គង់ជូនបណ្តាអង្គភាព​ក្រោ​មឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • រៀបចំនិងបើកប្រាក់បៀវត្ស និងប្រាក់សង្គមកិច្ចផ្សេងៗ ជូនមន្រ្តីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ប្រមូលផ្តុំចំណូល ពីបណ្តាស្ថាប័នផ្សេងៗ ដែលបានបង់រួច នៅអគ្គនាយកដ្ឋានរតនាគារជាតិ ដើម្បីបង្កើត​ ស​លា​​កប័ត្រ​ចំណូលសរុបដែលត្រូវបានបង់ចូលថវិការដ្ឋប្រចាំខែ
  • គ្រប់គ្រងនិងតាមដាន ការអនុវត្តចំណាយ គណនីថវិកាបុរេប្រទាន រជ្ជទេយ្យបុរេប្រទាន និងសម្រប​សម្រួល​​​រជ្ជទេយ្យចំណូល
  • ត្រួតពិនិត្យការចុះបញ្ជិការគណនេយ្យ និងផ្គូផ្គងការអនុវត្តចំណាយថវិកាក្នុងឆ្នាំ
  • គ្រប់គ្រង ថែរក្សា និងតម្កល់​ទុក នូវរាល់ឯកសារ​គណនេយ្យ​របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • រៀបចំនិងទូទាត់តាមអាណត្តិបើកប្រាក់ នូវរាល់ការចំណាយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • រៀបចំបង្វិលសងវិញ តាមរយៈអាណត្តិបើកប្រាក់
  • រៀបចំរបាយការណ៍ចំណូល-ចំណាយ ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ
  • បំពេញភារកិច្ចផ្សេងទៀតតាមការកំណត់របស់ប្រធាននាយកដ្ឋាន។

 

៣. ការិយាល័យសម្ភារៈនិងទ្រព្យសម្បត្តិរដ្ឋ​ មានភារកិច្ចដូចតទៅ៖

  • រៀបចំ កត់ត្រា ចងក្រង និងគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​អង្គភាព​​ក្រោមឱវាទ ​ ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន
  • ប្រមូលផ្តុំតម្រូវការនៃការប្រើប្រាស់ គ្រប់គ្រង និងបែងចែកសម្ភារៈ បរិក្ខារ និងប្រេងឥន្ធនៈ សម្រាប់បម្រើ​សេចក្តី​​​ត្រូវ​ការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបណ្តាអង្គភាពក្រោមឱវាទ
  • គ្រប់គ្រងនិងថែរក្សាយានយន្តរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ពិនិត្យនិងផ្តល់យោបល់លើសំណើសុំជួសជុលយានយន្ត និងសម្ភារៈបរិក្ខារ
  • ពិនិត្យនិងផ្តល់យោបល់លើសំណើសុំលក់ ជួល ផ្ទេរ និងដោះដូរ ទីតាំង ដីធ្លី អគារ​ និ​​ង​អចលនទ្រព្យ ដែល​ជា​​ទ្រព្យសម្បត្តិរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​ទាំងនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន
  • ផ្សព្វផ្សាយ ណែនាំនីតិវិធី តាមដាន និងធ្វើការផ្គូផ្គងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ​ជាមួយអង្គភាព​​ក្រោម​ឱវាទ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • រៀបចំកិច្ចសន្យា លើការគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ប្រចាំឆ្នាំ នូវបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​ទាំងថ្នាក់​កណ្តាល និងថ្នាក់មូលដ្ឋាន
  • ជំរុញការធ្វើប័ណ្ណកម្មសិទ្ធិទ្រព្យសម្បត្តិរដ្ឋ ដែលគ្រប់គ្រងនិងកាន់កាប់ ដោយ​​​ក្រសួ​​ង​​សេដ្ឋកិច្ចនិង​ហិរញ្ញ​វ​ត្ថុ​ទាំងនៅថ្នាក់កណ្តាល និង​ថ្នាក់មូលដ្ឋាន
  • លើកសំណើសុំគោលការណ៍ជម្រះចេញពីបញ្ជីសារពើភ័ណ្ឌ នូវទ្រព្យសម្បត្តិរដ្ឋដែលមិន​ប្រើប្រាស់ ​​ឬប្រើ​ប្រាស់​​​លែងកើត
  • ចូលរួមដោះស្រាយរាល់វិវាទកម្មផ្សេងៗ ដែលពាក់ព័ន្ធនឹងទ្រព្យសម្បត្តិ​ របស់ក្រសួងសេដ្ឋកិច្ចនិង​ហិ​រ​ញ្ញ​វ​ត្ថុ​ទាំងនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ដើម្បីទប់ស្កាត់រាល់​បាតុភាពរំលោភបំពាន​យក​ទ្រព្យសម្បត្តិរដ្ឋ
  • គ្រប់គ្រងនិងតាមដានការប្រើប្រាស់និងចាត់ចែងទ្រព្យសម្បត្តិរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • សរុបរបាយការណ៍គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ជូនប្រធាននាយកដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ
  • គ្រប់គ្រងប្រព័ន្ធទិន្នន័យ និងចុះបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច​និង​​ហិរញ្ញវត្ថុ ទាំងនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន
  • បំពេញភារកិច្ចផ្សេងទៀតតាមការកំណត់របស់ប្រធាននាយកដ្ឋាន។

 

៤. ការិយាល័យពិធីការ មានភារកិច្ចដូចតទៅ៖

  • ចាត់ចែងការងារពិធីការ និងសហការរៀបចំទិវាបុណ្យជាតិ និងអន្តរជាតិនានា និង​ពិធី​ផ្សេង​ៗ​ របស់​ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ទទួលភ្ញៀវជាតិ និងអន្តរជាតិ និងទទួលរៀបចំពិធីជប់លៀងសម្រាប់កម្មវិធីទាំងឡាយ របស់ក្រសួងសេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុ
  • រៀបចំ​ពិធីការ នៅរៀងរាល់ការចុះហត្ថលេខាលើពិធីសារនានារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • រៀបចំកន្លែងប្រជុំនិងសិក្ខាសាលារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ថែរក្សានិងតុបតែងសាលប្រជុំ និងបន្ទប់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • បំពេញភារកិច្ចផ្សេងទៀតតាមការកំណត់របស់ប្រធាននាយកដ្ឋាន

 

៥.ការិយាល័យផែនការថវិកា មានភារកិច្ចដូចតទៅ៖

  • ជាលេខាធិការដ្ឋានរបស់ប្រធាននាយកដ្ឋាន
  • ផ្សព្វផ្សាយសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា កញ្ចប់ថវិកាប្រចាំឆ្នាំ និងរបាយការណ៍ ថវិកាសម្រេចទូទាត់ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត
  • រៀបចំ និងបូកសរុបផែនការយុទ្ធសាស្រ្តថវិកា របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ច​និង ហិរញ្ញវត្ថុរាជធានី ខេត្ត
  • រៀបចំគម្រោងផែនការ និងបូកសរុបថវិកាចំណូល-ចំណាយប្រចាំឆ្នាំ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុរាជធានី ខេត្ត
  • រៀបចំ និងវិភាជន៍ចំណាយថវិកាប្រចាំឆ្នាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត
  • រៀបចំផែនការចំណូល-ចំណាយប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត
  • រៀបចំ និងត្រួតពិនិត្យមើលលើការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​មន្ទីរ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត
  • រៀបចំ និងគ្រប់គ្រងនិយ័តកម្មថវិកា របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ដើម្បីធានាការអនុវត្តចំណាយក្នុងឆ្នាំ
  • រៀបចំ និងពិនិត្យមើលតម្រូវការឥណទានថវិកាលើស ឬខ្វះ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​មន្ទីរ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដើម្បីរៀបចំសំណើសុំបន្ថែមឥណទានថវិកា
  • រៀបចំ និងបូកសរុបរបាយការណ៍សមិទ្ធិកម្ម/លទ្ធផល របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត
  • រៀបចំ និងបូកសរុបរបាយការណ៍សម្រេចទូទាត់ថវិកាប្រចាំឆ្នាំ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត
  • បំពេញភារកិច្ចផ្សេងទៀតតាមការកំណត់របស់ប្រធាននាយកដ្ឋាន។

រចនាសម្ព័ន្ធរដ្ឋបាល

  • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្ត

ព័ត៌មានថ្មីៗ

  • សេចក្ដីណែនាំ ស្ដីពីការផ្អាករៀបចំកិច្ចប្រជុំជាបណ្ដោះអាសន្ន និងការបន្តអនុវត្តវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • សន្និសីទស្ដីពីគោលនយោបាយកំណែទម្រង់អន្តរជាតិ KRI-ISOS 2021 ក្រោមប្រធានបទ “សមត្ថភាពរបស់រដ្ឋក្នុងកិច្ចអភិវឌ្ឍជាតិក្រោយវិបត្តិកូវីដ-១៩: កាលានុវត្តភាព និងបញ្ហាប្រឈមចំពោះកិច្ចសហប្រតិបត្តិការវាងសាធារណរដ្ឋកូរ៉េ និងអាស៊ាន”
  • សេចក្ដីជូនដំណឹង ស្ដីពីការដាក់ឱ្យអនុវត្តការស្កេន QR Code “ទប់ស្កាត់កូវីដ-១៩” នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • កិច្ចប្រជុំពិភាក្សាលើ “សេចក្ដីព្រាងច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា”
  • ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យការងារ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាល និងអគារស្នាក់នៅការិយាល័យគយ និងរដ្ឋាករត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ
  • គេហទំព័រដើម
  • សេចក្ដីជូនដំណឹង
  • រចនាសម្ព័ន្ធ
  • រចនាសម្ព័ន្ធគ្រប់គ្រង
  • អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន
  • ថ្នាក់ដឹកនាំនាយកដ្ឋាន
  • រចនាសម្ព័ន្ធរដ្ឋបាល
  • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • នាយកដ្ឋានបណ្ណសារ
  • មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត
  • ផែនការ
  • ផែនការសកម្មភាពរួម
    ដំណាក់កាលទី៣ (GDAP3)
  • ផែនការយុទ្ធសាស្រ្តថវិកា (BSP)
  • របាយការណ៍វឌ្ឍនភាព
  • ច្បាប់ និងបទប្បញ្ញត្តិ
  • ព្រះរាជក្រឹត្យ
  • អនុក្រឹត្យ
  • ប្រកាស
  • សារាចរ
  • លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • សកម្មភាព
  • កិច្ចប្រជុំផ្ទៃក្នុង
  • សកម្មភាពសង្គម
  • កីឡាមិត្តភាព
  • ឯកសារ
រក្សាសិទ្ធិ © ២០១៦ ដោយអគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុុ
អាសយដ្ឋាន៖ ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អ៊ីម៉ែល៖ gs@mef.gov.kh ទូរស័ព្ទ៖ (+៨៥៥)១១៤៨០៧៧៧
qr code