សិក្ខាសាលាស្ដីពីការរៀបចំបូកសរុបគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
កាលពីព្រឹកថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៨ នៅសណ្ឋាគារហ្គាឌិនស៊ីធី, អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនាមជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងជាក្រុមការងារថវិកាកម្រិតបច្ចេកទេសរបស់ក្រសួង បានសម្របសម្រួលរៀបចំសិក្ខាសាលាស្ដីពីការរៀបចំបូកសរុបគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីក្រុមការងារថវិកានៃគ្រប់អង្គភាពថវិកាក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន។ សិក្ខាសាលាដែលមានរយៈពេល ៣ ថ្ងៃនេះ (២៧ ដល់ ២៩ ខែ មិថុនា ឆ្នាំ ២០១៨) ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីទទួលបាននូវធាតុចូលថ្មីៗបន្ថែមទៀត ពីគ្រប់អង្គភាពថវិកា សម្រាប់ជាមូលដ្ឋានដ៏មានសារៈសំខាន់ក្នុងការរៀបចំគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបានទាន់ពេលវេលា និងប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពថែមមួយកម្រិតទៀត។