Comment are off
ពិធីចុះបញ្ជីជាផ្លូវការរបស់ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ ក្រុមហ៊ុន ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានរៀបចំពិធីចុះបញ្ជីជាផ្លូវការរបស់ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ កំពង់ផែស្វយ័តភ្នំពេញជាក្រុមហ៊ុនទី៣ ដែលបានបោះផ្សាយ និងចុះបញ្ជីលក់មូលបត្រជាផ្លូវជាផ្លូវការនៅលើផ្សារមូលបត្រកម្ពុជា បន្ទាប់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និង ក្រុមហ៊ុនហ្គ្រេនធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ។