កិច្ចប្រជុំពិភាក្សាអំពីការកែសម្រួលរចនាសម្ព័ន្ធមាតិកាកម្មវិធី របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធមួយចំនួន និងតំណាងរបស់មន្ទីរ សហវ. ទាំង ២៥
កាលពីរសៀលថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីការកែសម្រួលរចនាសម្ព័ន្ធមាតិកាកម្មវិធី របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធមួយចំនួន និងតំណាងរបស់មន្ទីរ សហវ. ទាំង ២៥។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ស្របតាមស្មារតីនៃកិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តថវិកាកម្មវិធីឆ្នាំ២០១៧ ដែលបានឯកភាពឱ្យមានការកែសម្រួលរចនាសម្ព័ន្ធមាតិកាកម្មវិធីរបស់មន្ទីរ សហវ. ចាប់ពីឆ្នាំ២០១៩ តទៅ ក៏ដូចជាក្នុងគោលបំណងដើម្បីជួបពិនិត្យពិភាក្សាគ្នារវាងគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលដៅធ្វើយ៉ាងណាឱ្យការកែសម្រួលរចនាសម្ព័ន្ធមាតិកាកម្មវិធីនេះអាចប្រព្រឹត្តទៅបានប្រកបដោយសុក្រឹតភាព សង្គតិភាព និងត្រឹមត្រូវតាមវិធាន និងនីតិវិធីជាធរមាន ។