Comment are off
កិច្ចប្រជុំផ្ទៃក្នុងប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃ ពុធ ៤រោច ខែ ចេត្រ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, កិច្ចប្រជុំផ្ទៃក្នុងប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ ជាមួយគ្រប់នាយកដ្ឋាន និងលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ខែ ក្នុងគោលបំណងពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារ ស្ដាប់សំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានារបស់គ្រប់នាយកដ្ឋាន នៃអគ្គលេខាធិការដ្ឋាន ទាំងលើការងារកែទម្រង់ និងការងារប្រចាំថ្ងៃ ដែលបានអនុវត្តក្នុងខែកន្លងមក ព្រមទាំងដើម្បីដាក់ចេញនូវផែនការអនុវត្តការងារសម្រាប់អនុវត្តបន្តផងដែរ។