Comment are off
ការជួបជាមួយនាយកប្រតិបត្តិនៃអង្គការជនពិការកម្ពុជា និងសហការី ដើម្បីស្តាប់នូវវឌ្ឍនភាពវិស័យពិការភាព
នារសៀលថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបជាមួយនាយកប្រតិបត្តិនៃអង្គការជនពិការកម្ពុជា និងសហការី ដើម្បីស្តាប់នូវវឌ្ឍនភាពវិស័យពិការភាព និងបង្កើតបរិយាកាសល្អៗក្នុងការផ្តល់កិច្ចសហការគាំទ្រ សំដៅលើកស្ទួយសិទ្ធិមន្ត្រីដែលមានពិការភាពនៅក្នុងក្រសួង ក៏ដូចជាជនពិការនៅទូទាំងប្រទេស ជាពិសេសជំរុញការអនុវត្ត “ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ” ឱ្យបានកាន់តែទូលំទូលាយ។