កិច្ចពិភាក្សាលើលទ្ធផលសិក្សាស្រាវជ្រាវរបស់លេខាធិការដ្ឋាន គ.ផ.ក ក្នុងឆ្នាំ ២០១៧
ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការផលិតភាព កម្ពុជា (គ.ផ.ក) បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការផលិតភាពកម្ពុជា លើកទី៥ និងមានការអញ្ជើញចូលរួមពីឯកឧត្តម ចម ប្រសិទ្ធិ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាអនុប្រធាន គ.ផ.ក, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធាន គ.ផ.ក, ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា និងជាសមាជិក គ.ផ.ក ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង-ស្ថាប័នដែលជាសមាជិក គ.ផ.ក និង វិស័យឯកជន ដើម្បីពិនិត្យ ពិភាក្សាលើលទ្ធផលសិក្សាស្រាវជ្រាវរបស់លេខាធិការដ្ឋាន គ.ផ.ក ក្នុងឆ្នាំ ២០១៧ នាព្រឹកថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៨, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ប្រភព៖ ហ្វេសប៊ុកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ