Comment are off
ក្រុមបាល់ទាត់អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើការប្រកួតជាមួយក្រុមបាល់ទាត់អគ្គនាយកដ្ឋានពន្ធដារ
នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅទីលានបាល់ទាត់អគ្គិសនីកម្ពុជា, ក្រុមបាល់ទាត់អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើការប្រកួតជាមួយក្រុមបាល់ទាត់អគ្គនាយកដ្ឋានពន្ធដារ ក្នុងកម្មវិធីប្រកួតបាល់ទាត់ “ពានរង្វាន់ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើកទី១ ឆ្នាំ២០១៨” វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ការប្រកួតបានបញ្ចប់ទៅដោយក្រុមបាល់ទាត់អគ្គលេខាធិការដ្ឋានទទួលបានជ័យជំនះ ហើយនឹងត្រូវធ្វើការប្រកួតជាមួយក្រុមបាល់ទាត់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងវគ្គផ្ដាច់ព្រ័ត្រជាបន្តទៀត។