Comment are off
ការទទួលជួបជាមួយតំណាងក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោកសាស្ត្រាចារ្យបណ្ឌិត Nguyen Minh Phuong
នាព្រឹកថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន និងសហការី បានទទួលជួបជាមួយតំណាងក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោកសាស្ត្រាចារ្យបណ្ឌិត Nguyen Minh Phuong សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យមហាផ្ទៃហាណូយនៃក្រសួងមហាផ្ទៃវៀតណាម អមដោយថ្នាក់ដឹកនាំ និងបុគ្គលិកសាស្ត្រាចារ្យផ្នែកបណ្ណសារ មកពីគ្រប់សាខានៃសាកលវិទ្យាល័យ។ ជំនួបពិភាក្សានេះមានគោលបំណងរឹតចំណងមិត្តភាព និងពិនិត្យលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាបង្កើនសមត្ថភាពជំនាញរបស់មន្ត្រីគ្រប់គ្រងថែរក្សាឯកសារ និងបណ្ណសាររបស់ក្រសួង ក៏ដូចជាគាំទ្រដល់ការគ្រប់គ្រងកិច្ចការរដ្ឋបាលទូទៅផងដែរ។