Comment are off
ការត្រឡប់មកវិញរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីទីក្រុងរ៉ូម ប្រទេសអ៊ីតាលី
ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលលើកទី៤១ ប្រចាំឆ្នាំ២០១៨ របស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (International Fund for Agricultural Development – IFAD) ដែលបានប្រព្រឹត្តធ្វើចាប់ពីថ្ងៃទី១២-១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្នាក់ការកណ្តាលនាទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នៅព្រឹកថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ ២០១៨ ។
ប្រភព៖ ហ្វេសប៊ុកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ