ការធ្វើបទបង្ហាញស្ដីពីការអនុវត្តគម្រោង FMIS ជំហានទី២ ជូនដល់គ្រប់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែ មាឃ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមកិច្ចសហការសម្របសម្រួលផ្នែកបច្ចេកទេសពីសំណាក់ក្រុមការងារនៃលេខាធិការដ្ឋាន FMWG បានរៀបចំធ្វើបទបង្ហាញស្ដីពីការអនុវត្តគម្រោង FMIS ជំហានទី២ ជូនដល់គ្រប់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ការធ្វើបទបង្ហាញនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយពីការអនុវត្តគម្រោង FMIS ជំហានទី២ ជូនដល់ក្រុមការងារថវិកាកម្រិតផ្ទៃក្នុងអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាតួអង្គអនុវត្តគម្រោងផ្ទាល់ បានយល់កាន់តែច្បាស់បន្ថែមទៀត ក្នុងគោលដៅជួយគាំទ្រឱ្យការអនុវត្តគម្រោង FMIS ជំហានទី២ របស់ក្រសួង អាចប្រព្រឹត្តទៅដោយរលូន និងកាន់តែមានប្រសិទ្ធភាពខ្ពស់។