ពិធីប្រគល់ប័ណ្ណសម្គាល់ខ្លួនអេឡិចត្រូនិករបស់មន្ត្រីរាជការ ជូនគ្រប់អគ្គនាយកដ្ឋាន និងអង្គភាព ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នារសៀលថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, តាមការប្រគល់ភារកិច្ចពី ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី, អគ្គលេខាធិការដ្ឋានក្រសួង បានសម្របសម្រួលរៀបចំពិធីប្រគល់ប័ណ្ណសម្គាល់ខ្លួនអេឡិចត្រូនិករបស់មន្ត្រីរាជការ ជូនគ្រប់អគ្គនាយកដ្ឋាន និងអង្គភាព ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ប័ណ្ណសម្គាល់ខ្លួននេះ ត្រូវបានបោះពុម្ពឡើងដោយស្វ័យប្រវត្តិចេញពីប្រព័ន្ធគ្រប់គ្រងបុគ្គលិកតាមប្រព័ន្ធព័ត៌មានវិទ្យា ហើយលក្ខណៈពិសេសនៃប័ណ្ណនេះ មានបង្កប់នូវបន្ទះ Chip ដែលអាចបំពេញមុខងារបានច្រើនយ៉ាងលើសពីការបញ្ជាក់អត្តសញ្ញាណមន្ត្រីរាជការ ដោយក្នុងនោះគឺអាចប្រើប្រាស់ជាឧបករណ៍ដ៏ចាំបាច់សម្រាប់គ្រប់គ្រងវិន័យមន្ត្រីរាជការ, ការរៀបចំសណ្តាប់ធ្នាប់ និងធានាសុវត្ថិភាពចេញ-ចូលក្នុងបរិវេណទីស្តីការក្រសួង និងសម្រាប់ជំហានបន្ទាប់ គឺការពង្រឹងការគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យាផងដែរ។