Comment are off
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោងចំនួន ០៣ ដែលមានទឹកប្រាក់សរុបប្រមាណ ១៨០ លានដុល្លារអាមេរិក
ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក Samiuela T. Tukuafu នាយកស្ថានតំណាងធនាគារអភិវឌ្ឍន៍ អាស៊ីប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោងចំនួន ០៣ ដែលមានទឹកប្រាក់សរុបប្រមាណ ១៨០ លានដុល្លារអាមេរិក ៖ ១) គម្រោងកែលម្អបណ្តាញផ្លូវជាតិ, ២)គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប (ហិរញ្ញប្បទានបន្ថែម), និង ៣) គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យតាមខេត្ត នាថ្ងៃអង្គារ ៨ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ វេលា ម៉ោង ១០:៣០ ព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ប្រភព៖ ហ្វេសប៊ុកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ