Comment are off
កិច្ចប្រជុំពិភាក្សាលើការងារបណ្ណសារដ្ឋាន របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នារសៀលថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្របសម្រួលរៀបចំកិច្ចប្រជុំជាមួយគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងប្រកាស
ស្តីពីការកែសម្រួល និង បំពេញបន្ថែមនាយកដ្ឋានក្រោមឱវាទអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីបានធាតុចូលបន្ថែមពាក់ព័ន្ធនឹងការរៀបចំសេចក្ដីព្រាងប្រកាសនេះ និងកិច្ចការងារបណ្ណសារដូចជាការគ្រប់គ្រង ថែរក្សា និងតម្កល់ឯកសារនានារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។