Comment are off
កិច្ចប្រជុំពិនិត្យពិភាក្សា លើគម្រោងចំណូល-ចំណាយ ជាមួយអង្គភាពថវិកាឆ្នាំ២០១៨
ក្រុងបានលុង ខេត្តរតនគិរី, ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៧
បន្ទាប់ពីកិច្ចប្រជុំពិនិត្យពិភាក្សា លើគម្រោងចំណូល-ចំណាយ ជាមួយអង្គភាពថវិកា ម្តងមួយអង្គភាព តាំងពីថ្ងៃទី០៣-០៤ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ, នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តមអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន តំណាង ឯកឧត្តមអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន បានបិទវិបស្សនារយៈពេល០៣ថ្ងៃ ប្រកបដោយលទ្ធផលផ្លែផ្កាតាមការគ្រោងទុក ដោយទទួលបាននូវតួលេខបឋមនៃគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងបានសម្រិតសម្រាំងសូចនាករ អនុលោមតាមសារាចរណែនាំស្តីការរៀបចំកញ្ចប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។