ទស្សនកិច្ចដកពិសោធន៍អំពីប្រព័ន្ធត្រួតពិនិត្យនិងវាយតម្លៃសមិទ្ធកម្ម នៅក្រសួងហិរញ្ញវត្ថុ នៃសហព័ន្ធម៉ាឡេស៊ី ដើម្បីទទួលបានធាតុចូលក្នុងការពង្រឹងប្រព័ន្ធត្រួតពិនិត្យនិងវាយតម្លៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយ លោក យ៉េត វីណែល អគ្គលេខាធិការរង តំណាង ឯកឧត្តមអគ្គលេខាធិការ អ.គ.ហ និង អគ្គលេខាធិការដ្ឋានក្រសួង បានធ្វើទស្សនកិច្ចដកពិសោធន៍អំពីប្រព័ន្ធត្រួតពិនិត្យនិងវាយតម្លៃសមិទ្ធកម្ម នៅក្រសួងហិរញ្ញវត្ថុ នៃសហព័ន្ធម៉ាឡេស៊ី ដើម្បីទទួលបានធាតុចូលក្នុងការពង្រឹងប្រព័ន្ធត្រួតពិនិត្យនិងវាយតម្លៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃរាជរដ្ឋាភិបាលកម្ពុជា និងការអនុវត្តថវិកាកម្មវិធីរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ នៅក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការចូលរួមពីសំណាក់លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ចំនួន ៥ ផងដែរ។