ការបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការលើ “វិធាននិងបទប្បញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈ” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ
នៅព្រឹកថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៧ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបន្តបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការលើ “វិធាននិងបទប្បញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈ” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ។ វគ្គបណ្តុះបណ្តាលនិងវិក្រឹតការនេះ នឹងប្រព្រឹត្តទៅរយៈពេល ០៣ ថ្ងៃ ដោយមានសិក្ខាកាមចូលរួម ចំនួន ២១៤ នាក់ មានសមាសភាពមកពីបណ្តា គណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្មនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ របស់រាជធានី ខេត្ត ចំនួន ១២ និងក្រុមលទ្ធកម្ម នៃអង្គភាពថវិកាថ្នាក់កណ្ដាលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផងដែរ។ ទន្ទឹមនេះ វគ្គនេះ មានគោលដៅពង្រឹងនិងពង្រីកសមត្ថភាព ក៏ដូចជាធ្វើបច្ចុប្បន្នកម្មចំណេះដឹង និងជំនាញ ដើម្បីអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្នុងដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និង តម្លាភាព សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។