កិច្ចប្រជុំផ្សព្វផ្សាយណែនាំអនុវត្តសារាចរលេខ ០០៤ សហវ ចុះថ្ងៃទី០២ ខែកុម្ពៈ ឆ្នាំ២០១៧ ស្តីពីការអនុវត្តប្រកាសលេខ ៦១៦ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤
នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយណែនាំអនុវត្តសារាចរលេខ០០៤ សហវ. ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ដីពីការអនុវត្តប្រកាសលេខ ៦១៦ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ និងបទប្បញ្ញត្តិវិសោធនកម្មពាក់ព័ន្ធជាមួយគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពក្នុងការអនុវត្តយន្តការផ្ដល់ការលើកទឹកចិត្តជូនមន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្នុងគោលដៅធានាឱ្យបាននូវសមធម៌ សង្គតិភាព និងតម្លាភាព ជូនមន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងអស់ ក្នុងការទទួលបានការលើកទឹកចិត្ត។