Comment are off
ការទទួលជួបពិភាក្សាជាមួយ លោកស្រី Leanne Howie មន្រ្តីប្រតិបត្តិនៃសាកលវិទ្យាល័យ ស៊ីផវី ប្រទេសអូស្រ្តាលី
នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៩ ព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអមដោយមន្រ្តីជំនាញពាក់ព័ន្ធ បានទទួលជួបពិភាក្សាជាមួយ លោកស្រី Leanne Howie មន្រ្តីប្រតិបត្តិនៃសាកលវិទ្យាល័យ ស៊ីផវី ប្រទេសអូស្រ្តាលី ដើម្បីពិភាក្សា និងផ្លាស់ប្ដូរគំនិតគ្នា ពាក់ព័ន្ធនឹងការអភិវឌ្ឍមន្រ្តីនៅទូទាំងប្រទេស និយាយជារួម ក៏ដូចជាមន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និយាយដោយឡែក។
ព័ត៌មានដែលលោកស្រីទទួលបានថ្ងៃនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់សាលាភូមិន្ទរដ្ឋបាលដើម្បីរៀបចំកម្មវិធីសិក្សាកម្រិតគ្រប់គ្រងសម្រាប់មន្រ្តីរាជការ នៃព្រះរាជណាចក្រកម្ពុជា សម្រាប់ពង្រឹងការបំពេញការងារ និងផ្ដល់សេវាដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។