កិច្ចប្រជុំពិភាក្សាលើការរៀបចំរបាយការណ៍ ០៩ខែ ឆ្នាំ២០១៦ស្តីពីការលើកកម្ពស់សីលធម៌ តម្លៃស្ត្រី និងគ្រួសារខ្មែរ
នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ នៅសាលប្រជុំ នៃទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, លោកស្រីប្រធាននាយកដ្ឋាន, អនុប្រធាននាយកដ្ឋាន និងមន្ត្រីរាជការនារីនៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាសមាជិកសមាគមនារី នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំ ក្រោមអធិបតីភាព របស់លោកជំទាវ ងួន សុខា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងពិភាក្សាលើការរៀបចំរបាយការណ៍ ០៩ខែ ឆ្នាំ២០១៦ស្តីពីការលើកកម្ពស់សីលធម៌ តម្លៃស្ត្រី និងគ្រួសារខ្មែរ ដែលទាក់ទងនឹងអនុសាសន៍ ៦ចំនុចរបស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងឆ្លើយតបអនុសាសន៍ទាំង ១១ចំណុចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ចើញចូលរួមពីលោកជំទាវរដ្ឋលេខាធិការក្រសួងព័ត៌មាន, លោកជំទាវក្រសួងកិច្ចការនារី, លោកជំទាវអគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ព្រមទាំងមន្ត្រីរាជការនារីជាច្រើនរូបទៀត។