ការទទួលជួបជាមួយតំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ដើម្បីពិភាក្សា និងវាយតម្លៃលើក្របខណ្ឌគម្រោងរបស់សហភាពអឺរ៉ុបដើម្បីបង្កើនការប្រមូលថវិកា និងប្រសិទ្ធភាពចំណាយថវិកា
នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបជាមួយតំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ដើម្បីពិភាក្សា និងវាយតម្លៃលើក្របខណ្ឌគម្រោងរបស់សហភាពអឺរ៉ុបដើម្បីបង្កើនការប្រមូលថវិកា និងប្រសិទ្ធភាពចំណាយថវិកា។ សូមបញ្ជាក់ជូនថា សហភាពអឺរ៉ុបបាននិងកំពុងគាំទ្រយ៉ាងសកម្មលើកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ទាំងលើផ្នែកហិរញ្ញវត្ថុ និងជំនួយបច្ចេកទេស ក្នុងគោលដៅដើម្បីពង្រឹងការអនុវត្តកម្មវិធីនេះឱ្យកាន់តែរលូន និងមានប្រសិទ្ធភាព។