សិក្ខាសាលាផ្សព្វផ្សាយ និងសន្ទនាលើរបាយការណ៍ស្ដីពីរបកគំហើញ និងអនុសាសន៍ នៃការសិក្សាពីការអនុវត្តក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តទាក់ទងនឹងការអនុវត្តគោលនយោបាយហិរញ្ញប្បទានបៃតង
នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ តាមប្រព័ន្ធសន្និសីទវីដេអូ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួម និងផ្ដល់មតិចំណាប់អារម្មណ៍ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងសន្ទនាលើរបាយការណ៍ស្ដីពីរបកគំហើញ និងអនុសាសន៍ នៃការសិក្សាពីការអនុវត្តក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តទាក់ទងនឹងការអនុវត្តគោលនយោបាយហិរញ្ញប្បទានបៃតង ដែលត្រូវបានសម្របសម្រួលរៀបចំឡើងដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីកម្ពុជា និងដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាលនានា។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីបង្កឱកាសដល់ភាគីពាក់ព័ន្ធសំខាន់ៗទាំង អាចមានមតិយោបល់ និងចំណាប់អារម្មណ៍ផ្សេងៗលើខ្លឹមសារនៃរបាយការណ៍ទាក់ទងនឹងការអនុវត្តក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តទាក់ទងនឹងការអនុវត្តគោលនយោបាយហិរញ្ញប្បទានបៃតង ដែលត្រូវបានសិក្សាស្រាវជ្រាវរៀបចំឡើងដោយក្រុមការងារថវិកាដែលសម្របសម្រួលដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីកម្ពុជា។