Comment are off
កិច្ចប្រជុំពិនិត្យសេចក្ដីព្រាងកម្រិតបច្ចេកទេសនៃចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ២០៣០
នារសៀលថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២១, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្រិតថ្នាក់ដឹកនាំ បានដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងកម្រិតបច្ចេកទេសនៃចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ២០៣០ ដោយមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការក្រសួង និង លោក លោកស្រី អនុប្រធាន សមាជិក សមាជិកានៃក្រុមការងាររៀបចំចក្ខុវិស័យកម្រិតបច្ចេកទេស ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យកែសម្រួល និង/ឬ សម្រួចខ្លឹមសារគន្លឹះនៃសេចក្ដីព្រាងនៃចក្ខុវិស័យនេះ ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង ល្អប្រសើរថែមទៀត មុននឹងដាក់ឆ្លងកិច្ចប្រជុំក្រុមការងារកម្រិតថ្នាក់ដឹកនាំនៅដើមខែមករា ឆ្នាំ២០២២ ខាងមុខនេះ ។ សូមបញ្ជាក់ផងដែរថា សេចក្ដីព្រាងចក្ខុវិស័យនេះ ត្រូវបានពិនិត្យ និង ពិភាក្សាលម្អិត ដោយក្រុមការងារកម្រិតបច្ចេកទេស តាមរយៈកិច្ចប្រជុំចំនួន ៤ ដង និង វិបស្សនា ១ ដង រួចរាល់ផងដែរ, មុនពេលកិច្ចប្រជុំពិនិត្យសេចក្តីព្រាងកម្រិតបច្ចេកទេសនាថ្ងៃនេះ ៕