កិច្ចប្រជុំពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារថវិការបស់អង្គភាពថវិកាថ្មីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងការពិនិត្យលទ្ធភាពផ្ទេរសិទ្ធិជូនអង្គភាពសវនកម្មផ្ទៃក្នុង នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ)
នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការប្រគល់សិទ្ធិពីឯកឧត្តមអគ្គលេខាធិការ, លោក ឯក ចន្ថា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្របសម្រួលដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារថវិការបស់អង្គភាពថវិកាថ្មីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងការពិនិត្យលទ្ធភាពផ្ទេរសិទ្ធិជូនអង្គភាពសវនកម្មផ្ទៃក្នុង នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃគ្រប់អង្គភាពពាក់ព័ន្ធ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាបន្ថែមដោយអនុវត្តតាមចំណារដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អំពីការពិនិត្យបន្ថែមលើការផ្ទេរសិទ្ធិជូនអង្គភាពសនវកម្មផ្ទៃក្នុងនៃ អ.ស.ហ ឱ្យបានច្បាស់លាស់ ទាន់ពេលវេលា និងអុនលោមតាមបទដ្ឋានគតិយុត្តជាធរមាន និងការពិនិត្យវឌ្ឍនភាពការងារថវិកា ពិសេសការត្រៀមអនុវត្តចំណាយបន្ទុកបុគ្គលិករបស់អង្គភាពថវិកាថ្មីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។