Comment are off
កិច្ចប្រជុំពិភាក្សាលើតម្រូវការប្រើប្រាស់មន្ត្រីរាជការចំណុះអគ្គនាយកដ្ឋានរតនាគារជាតិ និង សាខារតនាគាររាជធានី-ខេត្
នារសៀលថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២១ តាមប្រព័ន្ធអនឡាញ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើតម្រូវការប្រើប្រាស់មន្ត្រីរាជការចំណុះអគ្គនាយកដ្ឋានរតនាគារជាតិ និង សាខារតនាគាររាជធានី-ខេត្ត ដោយមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការ, អគ្គលេខាធិការរង, ប្រធាននាយកដ្ឋានបុគ្គលិក, តំណាងអគ្គនាយកដ្ឋានថវិកា, តំណាងអគ្គនាយកដ្ឋានរតនាគារជាតិ និង មន្ត្រីជំនាញពាក់ព័ន្ធ ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើតម្រូវការជាក់ស្តែងរបស់អគ្គនាយកដ្ឋានរតនាគារជាតិ និង សាខារតនាគាររាជធានី-ខេត្ត ធៀបទៅនឹងការបាត់បង់មន្ត្រីរាជការក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយពិនិត្យលើទំហំការងារ ស្ថានភាពថវិកា និង កង្វះខាតធនធានមនុស្សចាំបាច់ដើម្បីចូលរួមគាំទ្រដល់ការងារប្រចាំថ្ងៃ និង ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅធានាគាំទ្រនិងជំរុញទំនើបកម្មការងារ, និរន្តរភាព និង ប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរឡើង ៕