កិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្ដីព្រាងប្រកាសស្ដីពីការអនុវត្តកិច្ចព្រមព្រៀងសាជីវកម្មសម្រាប់មុខចំណាយជួលទីតាំង ចំណាយទិញសំបុត្រយន្តហោះ និងចំណាយជួសជុលរថយន្តសម្រាប់រដ្ឋបាលថ្នាក់ជាតិ
នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ Zoom, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្ដីព្រាងប្រកាសស្ដីពីការអនុវត្តកិច្ចព្រមព្រៀងសាជីវកម្មសម្រាប់មុខចំណាយជួលទីតាំង ចំណាយទិញសំបុត្រយន្តហោះ និងចំណាយជួសជុលរថយន្តសម្រាប់រដ្ឋបាលថ្នាក់ជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំដែលមានសិទ្ធិសម្រេច និងមន្ត្រីជំនាញ នៃអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សាប្រមូលធាតុចូលបន្ថែមដើម្បីធ្វើការកែសម្រួលសេចក្ដីព្រាងប្រកាសដែលអគ្គនាយកដ្ឋានជំនាញបានរៀបចំមក ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយពេញលេញ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងអាចរៀបចំបញ្ចប់បានទាន់ពេលវេលាតាមផែនការដែលបានគ្រោងទុក។